Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រជាពលរដ្ឋ​រស់នៅ​ធ្វើ​ចំការ​ក្បែរ​ភ្នំ​ស្ពង់​ខេត្ត​ប៉ៃលិន មាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​នូវ​ការដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​របស់​ក្រុមហ៊ុន​រ៉កខ័​រ​រី​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ធ្វើ​ចំការ​និង​មានផ្ទះ​មួយ​ចំនួន​រស់នៅ​ក្បែរ​ ជើងភ្នំ​ស្ពង់ ស្ថិត នៅ​ភូមិ​ភ្នំ​ស្ពង់​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កំពុងតែ​មាន​ការ​ព្រួយ​បា​រម្ម ពី​សុវត្ថិភាព​គ្រា​ដែល​ក្រុមហ៊ុន​មួយ​ឈ្មោះ​រ៉​ត​ខ័រ​រី​បាន​ធ្វើ​សកម្មភាព ​ដា​ក់​រំសេវ​បំផ្ទុះ​នៅលើ​កំពូលភ្នំ​យក​ថ្ម​លក់​នោះ​។​អ្វី​ជា​ ការព្រួបារម្ម​ពី​សុវត្ថិ​ភាព​របស់​ប្រជាពលរដ្ឋ បែរ​ជា​លោក អភិបាល ស្រុក​សាលា​ក្រៅ​ជា​អាធរ​ដែនដី​បាន​ប្រាប់​ឱ្យ​ដឹ​ថា លោក​មិន​បាន ដឹង​នោះ​ទេ​ពី​បញ្ហា​នេះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ពឹង​អាស្រ័យ​ធ្វើ​ចំការ​ក្បែរ​ជើងភ្នំ​ស្ពង់​បាន​ ប្រាប់​ឱ្យដឹងថា ៖ ភាពភ័យខ្លាច​របស់​ពួក​គាត់​កើត​ឡើង​ជា​យូរ​ឆ្នាំ​មកហើយ គ្រា​ដែលមាន​ក្រុមហ៊ុន​មួយ មានការ​វិយោគ រួម​គ្នា​រវាង​បុគ្គល​មាន​អំណាច​នៅ​តំបន់​នោះ និង​ក្រុមហ៊ុន​ថៃ មក​ធ្វើ​សកម្មភាព ដាក់​បំផ្ទុះ យក​ថ្ម ភ្នំ​ដើម្បី ធ្វើ​អាជីវកម្ម​កិន​ថ្ម​លក់​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​ម្លះ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ៖ នៅពេល​មាន​ការ​បំផ្ទុះ​ម្តង​គឺ​មាន​បំណែក​ដុំថ្ម តូចធំ បាន​ខ្ទាត​ធ្លាក់​ពីលើ​កំពូលភ្នំ ចុះមក​ក្រោម ខណៈ​នោះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កំពុង​តែ រស់នៅ​និង​ធ្វើ​ចំការ​ដាំ​ដំណាំ​ឃើញ​ដូច្នេះ​មាន​ការ​ភ័យ​ស្លន់ស្លោ រត់គេច​ដុំថ្ម រំដោះ​ខ្លួន​ចេញ ទៅ​រក​កន្លែង​សុវត្ថិភាព​បញ្ចៀស​ពី​គ្រោះ​ថ្នាក់​ទាំង​ព្រលឹ​ចុង​សក់​ផង​ដែរ ​។​អ្វី​ជា​ការ​ព្រួយ​ពី​សុវត្ថិភាព​នោះដែត​មកដល់ពេលនេះ​មាន​ប្រ​ជា​ពលរដ្ឋ​ ចំនួន​០២​គ្រួសារ បាន​រុះរើ​ផ្ទះ ចេញពី​តំបន់ នោះ រត់​មក​រក​រស់នៅ​កន្លែង មាន សុវត្ថិភាព​ផង​នោះ​ទៀត​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា​៖​ការ​ បំផ្ទុះ​យក​ថ្មភ្នំ​ពី​សំណាក់​ក្រុមហ៊ុន​ខាងលើ គេ​ពុំ​ដែល​ឃើញ​មាន​អាជ្ញាធរ មក​ជួយ​ដោះស្រាយ​គិតគូ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​នោះឡើយ ទោះបី​កន្លងមក​ប្រជាពលរដ្ឋ​បាន​ប្រាប់​ទៅ​ដល់​អាជ្ញាធរ​ដែនដី ឱ្យ​ជួយ​ដោះស្រាយ​យ៉ាងណាក៏ដោយ​។​

​ជុំវិញ​ពី​បញ្ហា នេះ លោក​អភិបាលស្រុក សាលា​ក្រៅ បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​សីហា​នេះ​ថា​៖​ជុំវិញ​នៃ​ការ​កើត​ ឡើង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច រស់នៅ​ក្បែរ កន្លែង​ធ្វើ​អាជីវកម្ម​យក​ថ្ម​របស់​ក្រុមហ៊ុន លោក​ពុំ​បានដឹង​នោះទេ ដោយសារ ប្រជា ពលរដ្ឋ​មិន​បាន​ប្តឹង​រាយការណ៍​មក​លោក ប្រសិន​ប្រជាពលរដ្ឋ ប្តឹង​រាយការណ៍​មក​លោក ៗ និង​ចុះ​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាក់​ជាពុំខាន ។​

​លោក​អភិបាលស្រុក​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា ៖ ការធ្វើ​អាជីវកម្ម​ថ្មភ្នំ​ស្ពង់​ពី​សំណាក់​ក្រុមហ៊ុន​រ៉​ត​ខ័រ​រី លោក​ទើបតែ​មក​កាន់​មុខតំណែង​ជា​អភិបាលស្រុក ពុំ​ដឹង​ស៊ីជម្រៅ​នោះទេ ប៉ុន្តែ​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បើតាម​លោក​ដឹង​គឺ​មាន​ ច្បាប់ទម្លាប់់​ត្រឹមត្រូវ​ចេញ​ដោយ​ក្រសួង រ៉ែ​និង​ថាមពល​។​

​គួរបញ្ជាក់​ថា ៖ អ្វី​ជា​ការ​ព្រួយ​បា​រម្ម​ពី​សុវត្ថិភាព​នៅពេល​អ្នយយកព័ត៌មាន​យើង​ចុះ​ទៅ​ សួរនាំ​និង​សម្ភាសន៍​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​គឺ​ប្រជាពលរដ្ឋ ឆ្លើយ​ហាក់បីដូចជា មាន​ការភ័យខ្លាច មិន​ចង់​ចេញមុខ​ធ្វើ​ការអធិប្បាយ​នោះ​ទេ​ពីព្រោះ​ដោយ​ខ្លាច​ពី​សុវត្ថិភាព​។

​ពាក់ព័ន្ធ​នឹង​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ មិន​ហ៊ាន​ប្តឹង​រាយការណ៍​នោះ លោក​អភិបាល ស្រុក​បាន​បំភ្លឺ​ឱ្យដឹង​ដែរ​ថា គ្មានអ្វី ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​នោះទេ លោក​និង ចេញមុខ​ការពារ​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ជានិច្ច ៕

2014_08_20a-3

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី