មណ្ឌលគិរីះ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅឃុំណង់ឃីលិក ស្រុកកោះញែក និងបានត្រៀមកម្លាំងការពារ ទុកជាមុននូវគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុដូចបណ្តាខេត្តផ្សេងៗ។




