Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេងព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសែនមនោរម្យ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ជុំវិញព្រះវិហារ និងប្រមូលបច្ច័យមួយចំនួន ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីកសាងសមិទ្ធផលនានាក្នុងទីអារាម វត្តសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្មវិធីដង្ហែអង្គកឋិនទានសាមគ្គីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី