Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កម្លាំងចម្រុះរបស់អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញ នៅតែមមាញឹកចុះជួយពលរដ្ឋ

នៅព្រឹកថ្ងៃទី15 ខែតុលា ឆ្នាំ2020 កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និង ជនលិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងចម្រុះក្នុងរាជធានីភ្នំពេញ រួមមាន អាជ្ញាធរ, កងរាជអាវុធហត្ថ, កងនគរបាល, កងអង្គរក្ស, កងពលតូចថ្មើរជើងលេខ៧០ នៅតែមមាញឹកគ្រប់ពេលវេលា ក្នុងការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ គ្រប់គោលដៅ។

ក្នុងនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដោយម៉ឹងម៉ាត់ដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ឲ្យដឹកនាំកម្លាំងចូលរួមសហការជាមួយកម្លាំង ចម្រុះគ្រប់ប្រភេទ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឲ្យបានជាអតិបរិមា។

គិតតាំងពីម្សិលមិញ យប់មិញ រហូតដល់ពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានអនុវត្តបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដោយដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ និងមានការចូលរួមពីក្រុមអូប័ររបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះតាមគោលដៅរងគ្រោះ សង្គ្រោះពលរដ្ឋយ៉ាងមមាញឹកបំផុត។

ជាក់ស្តែងកាលពីម្សិលមិញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឈរជើងដឹកនាំបញ្ជាកម្លាំងពេញមួយថ្ងៃ នៅតំបន់ផ្លូវសណ្តរស្ទឹង សង្កាត់គងនយ និង សង្កាត់រលួស លុះយប់ឡើងលោកបានបន្តទៅឈរជើង នៅតំបន់ផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ពេញមួយយប់រហូតដល់ម៉ោង ៥ភ្លឺ ទើបបន្តទៅឈរជើង នៅតំបន់លិចទឹកសង្កាត់ព្រែកកំពឹសដើម្បីដឹកនាំកម្លាំងច្រកការ៉ុងខ្សាច់ទប់ទឹកកុំឲ្យច្រោះដីដាច់ផ្លូវ រហូតដល់ពេលថ្ងៃត្រង់នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ