ខេត្តកំពង់ចាម ៖ បុរស់ម្នាក់ ដែលតែងស្រវឹងខួប បានចាប់បៀតបៀនកេរ្តិ៍ខ្មាស់ស្រីចំណាស់ មួយរូប ដែលកំពុងអង្គុយត្បាញនៅក្រោមផ្ទះ ឈ្មោះ វ៉ាត ថាន អាយុ ៦២ ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។
ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០១៤ ។
បុរសជាប់ចោទ ឈ្មោះ ឈុំ វុទ្ឋី អាយុ ២៩ ឆ្នាំ សព្វថ្ងៃរស់នៅភូមិលើ ឃុំល្វេ ស្រុកកោះសូទិន ។
តាមប្រភពពត៌មានពីលោកអធិការ ស្រុកកោះសូទិន បានឲ្យដឹងថា លោកយាយ វ៉ាត ថាន កំពុងអង្គុយត្បាញ ក្រមានៅក្រោមផ្ទះ ស្រាប់តែជនល្មើស ឈុំ វុទ្ធី បានដើរមកចាប់អោបថើបពីក្រោយ ។
ពេលធ្វើសកម្មភាព លោក ប៉ិន វាត អាយុ ៨៧ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានទៅជួយ ក៍ត្រូវជនល្មើសចាប់បោកផ្ទប់ហ្នឹងដី បណ្តាលឲ្យបែកក្បាលយ៉ាងដំណំ ។ ខណៈនោះ មានបុរសម្នាក់ទៀត ឈ្មោះ តន់ ត្រេះ អាយុ ៧៨ ឆ្នាំ បានមកជួយផងដែរ តែក៍ត្រូវជនល្មើសវាយឲ្យ ត្រូវរបួសថែមទៀត ។
បន្ទាប់ពីទទួលបណ្តឹង ជនល្មើសត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន និង កសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោស ៕