Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលនៃគណៈអភិបាលក្រុង​សែនមនោរម្យ និងប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាខេត្ត

មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ​ទី០៩ ខែតុលា ឆ្នាំ២០២០​ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បាន​រៀបចំពិធីប្រកាសចូលកាន់​មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ និង ប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី​ អភិបាលក្រុង ស្រុក​ និង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលត្រូវបានផ្ទេរភារកិច្ចលោក​ ឡុង​ វិបុល​ អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ​ អោយទៅបម្រេីការងារនៅសាលាខេត្តមណ្ឌលគិរី​ និង​ តែងតាំងលោក​ ហៀក​ សុផាន​ ជាអភិបាល​ នៃគណៈអភិបាលក្រុងសែនមនោរម្យ​ និងយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ​ តែងតាំងលោក​ ស៊ន​ សារុន​ អោយកាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ