Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃពុធ ៥រោច ខែអស្សុជ​ ឆ្នាំជូត ទោស័ក ព.ស.​ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង​ និងតម្លើងឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ អធិការដ្ឋាននគរបាលស្រុកកោះ​ញែក​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ចំនួន​ ១៨រូប ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ព្រមទាំងមានការអញ្ជើញចូលរួមពី​ លោកស្នងការរង​ លោកអធិការ អធិការរង លោកនាយ​នាយរងផ្នែក នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះញែក​ ដែលបានចូលរួមជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ខ្លូត សុឃា អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានឡើងអានរបាយការណ៍ស្វាគមន៍សង្ខេប ជូនគណៈអធិបតីជ្រាប។

បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី​ នាយការិយាល័យ​បុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអាន ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងរបស់ក្រសួងមហាផ្ទៃ​ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកអនុសេនីយ៍ឯក រឿន សុផល ដែលបានទទួុលតំណែងថ្មី ជាអធិការរង ស្រុកកោះញែក​ បានឡើងធ្វេីកិច្ចសន្យាចិត្តក្នុងនាមតំណាងមន្ត្រី១៨រូប ត្រូវប្តេជ្ញាការពារនិងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដល់មន្ត្រីនគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក ដែលទើបទទួលបានប្រកាសផ្ទេរភារកិច្ច និងតម្លេីងឋានន្តរស័ក្តិថ្មី​ ត្រូវខិតខំធ្វើការងារឲ្យបានល្អប្រសើរបន្ថែមទៀត មានកិច្ចសហការគ្នាល្អ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព ស្ថិរភាព និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងឲ្យទទួលបានល្អប្រសើរ​ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី