Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស!

នៅរសៀល ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌ លោក កន សុកេន ចៅសង្កាតព្រែកកំពឹស ព្រមទាំង លោក លោកស្រី ក្រុមការងារ បានអញ្ជើញ ចុះត្រួតពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក ភូមិព្រែកកំពឹស ដែលឯកឧត្តម បានជួយឧបត្ថម្ភកសាងឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋកាលពីពេលកន្លងមក ដើម្បីធានារំដោះជំនន់ទឹកភ្លៀងដែលហូរស្រោចស្រពឆ្លងកាត់មកលើភូមិសាស្ត្រសង្កាត់ចំនួន០៤គឺ : សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យនោះផងដែរ ក៏មាន ប្រជាពលរដ្ឋ យុវជន យុវនារីក្នុងសង្កាត់ព្រែកកំពឹស សរុបមានចំនួនប្រមាណ ២៣៦នាក់ បានមកចាំទទួលស្វាគមន៍ ក្រុមការងារ ប្រកបដោយភាពស្និទ្ធស្នាល។

បន្ទាប់ពីបានពិនិត្យសំណង់រួចរាល់ ឯកឧត្តម រ័ត្ន ស្រ៊ាង បានបន្តដំណើរចុះសាកសួរសុខទុក្ខលោកស្រី ចែម ស្រីមុំ នៅភូមិព្រែកកំពឹស ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ដោយបានជួយឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ ) ភេសជ្ជៈ០៤កែស និងមី០២កែស ។
បន្ទាប់មកទៀត ឯកឧត្តម បានបន្តចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ អឿ ខាន់ នៅភូមិក្រាំងស្វាយ ដែលរងគ្រោះអគ្គីភ័យ ( ឆេះផ្ទះ ) កាលពីថ្ងៃទី ២៥-០៩-២០២០ កន្លងទៅនេះ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ១,៤០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ ) ស័ង្កសី១៦០សន្លឹក , អង្ករ០៤ការ៉ុង , ទឹកប៊ូតាន់០២កែស , មី០២កែស , ទឹកត្រី+ទឹកស៊ីអ៊ីវ០៤យួរ និងត្រីខ០២យួរ។

ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់រួមមាន នំប៉ាវ ទឹកដោះគោបឺត និងទឹកសុទ្ធចែកជូនសមាជិកចូលរួមទាំងអស់បរិភាគរួមគ្នាយ៉ាងរីករាយស្និទ្ធស្នាលក្រៃលែង និងបានឧបត្ថម្ភថវិកាជូនដល់កម្លាំងការពារសន្តិសុខ ក្រុមការងារយុវជន យុវនារីផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ