Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មាន​ញត្តិ​គាំទ្រ​របស់​ក្រុមប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ឃុំ​ទាំង ៥ សំណូមពរ​ឱ្យ​លោក ស៊ឹម វណ្ណា នៅ​កាន់​មុខតំណែង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​ស្រុក​សៀម​ប៉ាង​ដដែល​

​ខេត្ត​ស្ទឹងត្រែង ៖ បន្ទាប់​ពី​មាន​ការផ្លាស់ប្តូរ​មុខតំណែង​រវាង​លោក ស៊ឹម វណ្ណា ដែល​ជា​អតីតៈមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សៀម​ប៉ាង ជំនួស​ដោយ​លោក តេង រី​ណូ ជា​មេ​ប៉េអឹម​ស្រុក​សៀម​ប៉ាង​ថ្មី​មក មាន​ញត្តិ​គាំទ្រ​របស់ ក្រុមប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុង​ឃុំ​ទាំង ៥ បាន​សម្តែង​នូវ​ការសោកស្តាយ អាឡោះអាល័យ​យ៉ាងខ្លាំង ចំពោះ​ការដឹកនាំ និង​ស្នាដៃ ដែល​លោក ស៊ឹម វណ្ណា បាន​អនុវត្ត​ការងារ​កន្លងមក ធ្វើឱ្យ​ពួកគាត់​ទាំងឡាយ​ទទួល​បាន​នូវ​សុខសន្តិភាព ជា​បន្តបន្ទាប់​ហើយ​ក៏​បាន​សំណូមពរ​ផងដែរ ទៅ​ដល់​ថ្នាក់ដឹកនាំ ខាងលើ សូម​មេត្តា​ពិនិត្យ និង​ទុក​ឱ្យ​លោក ស៊ឹម វណ្ណា នៅ​ជា​មេ​ប៉េអឹម​ស្រុក​សៀម​ប៉ាង​ដដែល ។​

​ការផ្លាស់ប្តូរ​មុខ​តំណែង​លោក ស៊ឹម វណ្ណា ចេញ​ជំនួស​ដោយ​អ្នក​ថ្មី​ចូល​អាច​នឹង​ខាតបង់​សន្លឹកឆ្នោត​យ៉ាងច្រើន សម្រាប់​អាណត្តិ​បោះឆ្នោត​នា​ពេល​ក្រោយ ។ ពីព្រោះ​លោក ស៊ឹម វណ្ណា បាន​បន្សល់ទុក​នូវ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន ជា​ពិសេស​បាន​ជួយ​ដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។ ហើយ​ការ​បោះឆ្នោត កន្លងមក​ក៏​ទទួលបាន​សន្លឹក​យ៉ាងច្រើន​ផងដែរ ដោយសារ​លោក ស៊ឹម វណ្ណា ជា​ប្រធាន​ក្រុមការងារ​បក្ស​កងរាជអាវុធហត្ថ​ស្រុក​សៀម​ប៉ាង និង​ជា​អនុប្រធាន​ក្រុមការងារ​បក្ស​ឃុំ​ព្រែក​មាស ហើយក៏​ជា​ប្រធាន​ក្រុមការងារ​បក្ស​ភូមិ​ខាំ​ភោគ​ផងដែរ ។​

​សកម្មភាព​ការងារ និង​សមិទ្ធផល​នានា​ដែល​លោក ស៊ឹម វណ្ណា បាន​ចូល​រួមចំណែក​កសាង​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​មានដូចជា កសាង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាន ១​ខ្នង មាន​៣​បន្ទប់ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ ៦ គុណ​នឹង ១២​ម៉ែត្រ​, កសាង​អគារ​កងទ័ព​ស្នាក់នៅ​បាន ១​ខ្នង ទំហំ ៦ គុណ​នឹង ១២​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។

​ក្នុងនោះដែរ​ក៏​បាន​កសាង​អគារ​រោង​បាយ ១​ខ្នង ទំហំ ៤ គុណ​នឹង ៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​, កសាង​អគារ​សម្រាប់​ទទួល​ភ្ញៀវ​បាន ១​ខ្នង ទំហំ ៧ គុណ​នឹង ៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង​បាន​ធ្វើ​បន្ទប់ទឹក បាន ២​បន្ទប់​, បង្គន់​អនាម័យ​បាន ២​បន្ទប់ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី និង​បាន​សាងសង់​របង​ក្លោងទ្វារ​ទៀតផង ។

​ក្រៅពីនេះ លោក ស៊ឹម វណ្ណា ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការស្វែងរក​ថវិកា​ពី​សប្បុរសជន​នានា ជាពិសេស​នៅក្នុង​អង្គភាព ដើម្បី​ជួសជុល​ស្ពាន​ក្នុង​សហគមន៍​ក្នុង​ស្រុក​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ឱ្យមាន​ដំណើរការ​ល្អ ឡើង​វិញ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ចុះ​ឡើង​របស់​ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ លោក ស៊ឹម វណ្ណា ក៏​បាន​ចលនា​សប្បុរសជន នានា និង​ក្នុង​អង្គភាព​ផ្ទាល់​ជួយ​ឱ្យ​ឧបត្ថម្ភ​ជា​ស៊ីម៉ង់ត៍​, ខ្សាច់​, គ្រួស ឈ្នួល​ជាង​ដើម្បី​ជួយ​ចាក់សាប ទីធ្លា​វត្ត​ទួល​រលួស (​ហៅ​វត្ត​ផា​បាំង​)​ផងដែរ ៘​

​គួររំលឹកថា ការប្រកាស​ផ្ទេរ​មុខតំណែង​កន្លងមកនេះ ធ្វើ​ដោយ​តក់ក្រហល់​ហាក់បីដូចជា ដណ្តើម​អំណាច​គ្នា ឬក៏​ការ និយម​បក្ខពួក ពីព្រោះ​មុន​ពេល​ប្រកាស​មុខ​តំណែង​លោក ស៊ឹម វណ្ណា មានធុរៈ​សុំច្បាប់​ដោយសារ​កូន​មាន​ជំងឺ តែ​ទោះបី​លោក ស៊ឹម វណ្ណា សុំ​ច្បាប់​ហើយ​ក្តី​ក៏​គេ​នៅតែ​ប្រជុំ​ប្រកាស​មុខតំណែង​ដដែល ។

​នៅក្នុង​លិខិតអញ្ជើញ​របស់​អភិបាលខេត្ត​ស្ទឹងត្រែង មាន​ខ្លឹមសារ​ថា សូម​គោរព​អញ្ជើញ​លោក​មេបញ្ជាកា​រក​ង​រាជ អាវុធហត្ថ​ស្រុក​សៀម​ប៉ាង ដើម្បី​ចូលរួម​ក្នុង​ពិធី​ផ្ទេរ​តំណែង​នាយ​អាវុធហត្ថ​ខេត្ត កាលបរិច្ឆេទ​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨​ៈ​០០​នាទី នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចុះហត្ថលេខា​ដោយ​លោក ដួង ពៅ នាយក​រដ្ឋបាល​សាលា ខេត្ត​ជំនួស​លោក​អភិបាលខេត្ត ។​

​បើ​ពិនិត្យ​មើល​លើ​ខ្លឹមសារ​នៃ​លិខិត​នោះ​ដូច​ពុំមែន​ជា​ការ​ផ្ទេរតំណែង​លោក ស៊ឹម វណ្ណា នោះទេ តើ​វា​មាន​អាថ៌កំបាំង អ្វី​ក្នុង​ការផ្លាស់ប្តូរ​ផ្ទេរ​មុខតំណែង​នេះ ។ ដូចនេះ​គួរតែ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធ ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តា​ពិនិត្យ​មើល​លើ​ភាព​ចាត់តាំង​នេះ អាច​និង​មាន​ភាព​មិន ប្រក្រតី​នេះ​ផង ។

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា សមាសភាព​ដែល​ទៅកាន់​មុខ​តំណែង​ជា​មេ​ប៉េអឹម​ថ្មី នៅ​ស្រុក​សៀម​ប៉ាង​នេះ អាច​ជា​កូនប្រសារ​របស់​អភិបាលខេត្ត​ស្ទឹងត្រែង​ផងដែរ ៕

 

2014_05_27a (10)

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី