Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចែកកូនត្រីដល់កសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តក្នុងអំឡុងដើមខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មន្ទីរ បានចែកកូនត្រី ប្រភេទ ត្រីប្រា ឆ្ពិន និងអណ្តែងសរុបចំនួន១៣៩ ២០០ក្បាល និងកង្កែបចំនួន ១ ៤០០ក្បាល ដល់កសិករសរុបចំនួន ៤៨១គ្រួសារ នៅស្រុកចំនួនពីរ តាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា កម្មវិធីផ្តល់កូនត្រី ដល់កសិករគំរូ និងសមាជិកបណ្តុំសម្រាប់គម្រោង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី ត្រូវបានអនុវត្តនៅស្រុកចំនួនពីរ គឺស្រុកកោះញែក និងស្រុកកែវសីមា ក្នុងនោះ នៅស្រុកកោះញែក មានកសិករចិញ្ចឹម(ត្រីអណ្តែង ប្រានិងឆ្ពិន ) សរុបចំនួន២៧០ គ្រួសារ មកពីឃុំស្រែសង្គមចំនួន ១៣៥គ្រួសារ អរបួនលើចំនួន៦៤គ្រួសារ និងឃុំស្រែហ៊ុយចំនួន ២១គ្រួសារ ចំនួនកូនត្រីដែលបានចែកជូនដល់កសិករសរុប ៧៨ ៩៥០ក្បាល និងកង្កែបចំនួន ១ ៤០០ក្បាល ក្នុងនោះ ការចិញ្ចឹមក្នុងស្រះធម្មជាតិចំនួន ១៧៩ស្រះ និងស្រះផ្លាស្ទិចចំនួន៩១ស្រះ និងរៀបចំកន្លែងអាងបង្កាត់ភ្ញាស់ត្រីចំនួន ១គ្រួសារ ក្នុងឃុំស្រែសង្គម។

នៅស្រុកកែវសីមា មានកសិករចិញ្ចឹម(ត្រីអណ្តែង) សរុបចំនួន២១១ គ្រួសារ មកពីឃុំស្រែខ្ទុមចំនួន ១៦៨គ្រួសារ ឃុំស្រែព្រះចំនួន ៤៣គ្រួសារ ចំនួនកូនត្រីដែលបានចែកជូនដល់កសិករសរុប ៦០ ២៥០ ក្បាល ក្នុងនោះការចិញ្ចឹមក្នុងស្រះធម្មជាតិចំនួន ៣៤ស្រះ និងស្រះផ្លាស្ទិចចំនួន១៧៦ស្រះ និងរៀបចំកន្លែងអាងបង្កាត់ភ្ញាស់ត្រីចំនួន១គ្រួសារ ក្នុងឃុំស្រែខ្ទុម។ លោកប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបន្ថែមថា ចំពោះ កសិករដែលបានចិញ្ចឹមត្រី រហូតមកដល់ពេលនេះ ត្រីរបស់ពួកគាត់ជិតបានទទួលផលហើយ។

លោក សុង ឃាង ក៏បានលើកទឹកចិត្តដល់កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងត្រី ខណៈមុខរបរបនេះ កំពុងមានទីផ្សារ ហើយងាយរកចំណូល ហើយមិនបាច់ចំណាកស្រុកទៅធ្វើការស្រុកឆ្ងាយ៕

Filed in: Recent