Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ នាំអាវភ្លៀង​ ម៉ូតូ​ និងថវិកាជូនកងកម្លាំងនៅអធិការដ្ឋានស្រុកកោះធំ​ និងស្រុកស្អាង

(ខេត្តកណ្ដាល​)៖​ នារសៀលថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២០​នេះ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានដឹកនាំគណៈស្នងការ នាំយកអាវភ្លៀងជាអំណោយ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ជូនកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ​ និងស្រុកស្អាង​ សរុបចំនួន​២៤២នាក់។ ក្នុងនោះកម្លាំងអធិការដ្ឋានស្រុកកោះធំចំនួន​១០៦នាក់​ និងស្រុកស្អាងចំនួន​១៣៦នាក់។

លោកឧត្ដមសេនីយទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានសម្ដែងសេចក្ដីរីករាយដែលបានជួបសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋានទាំងពីរស្រុក​ និងថ្លែងអំណរគុណចំពោះស្មារតីទទួលខុសក្នុងតួនាទីភារកិច្ចរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋកន្លងទៅ។ ជាពិសេស​ដែលកងកម្លាំងទាំងអស់បានលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាពីគ្រួសារ​ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចូលរួមធ្វេីបុណ្យធ្វេីទានក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រកបដោយសេចក្ដីជ្រះថ្លា​ ផ្សារភ្ជាប់នឹងសន្តិសុខយ៉ាងល្អប្រសេីរ។

ក្នុងឱកាសនោះ​ដែរ​ លោកស្នងការ​ ក៏បានលេីកឡេីងនូវអនុសាសន៍ផ្ដាំផ្ញេីពីសំណាក់ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ដោយជំរុញឱ្យកងកម្លាំងទាំងអស់បន្តស្មារតីទទួលខុសត្រូវសាមគ្គីផ្ទៃក្នុង​ គោរពស្រឡាញ់ពីលេីដល់ក្រោម​ ពីក្រោមឡេីងលេី ប្ដេជ្ញាការពារសន្តិភាព​ ស្ថេរភាពសង្គម​។ ក្រៅពីនេះ​ កងកម្លាំងត្រូវអនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ដែលជាស្នូលនៃសន្តិសុខមូលដ្ឋាន។

ក្រៅពីអាវភ្លៀងដែលជាអំណោយឯកឧត្ដម ​នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការ​នគរបាលជាតិ​ លោកស្នងការ​ ក៏បានប្រកាសផ្ដល់ម៉ូតូប្រដេញក្នុងមួយអធិការដ្ឋានចំនួន៥គ្រឿង​(នឹងប្រគល់នៅពេលក្រោយ) ថវិកាមួយចំនួនពីលោកអភិបាលស្រុក​ និងសប្បុរសជនមួយចំនួនទៀត៕

Filed in: ខេត្តកណ្តាល, ព័ត៌មានជាតិ, ព័ត៌មានថ្មី