Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ​ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង​ និងតម្លើងឋានន្តរស័ក្តិ​ ជូនមន្រ្តីនគរបាលជាតិ អធិការដ្ឋាននគរបាលស្រុកកែវសីមា នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ចំនួន​ ២៤រូប,​ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ និងលោក នួន សារ៉ន អភិបាល នៃគណៈអភិបាលស្រុកកែវសីមា។ ព្រមទាំងមានការអញ្ជើញចូលរួមពី​ លោក.លោកស្រីស្នងការរង​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក​ លោកអធិការ អធិការរង លោកនាយ.នាយរងផ្នែក នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា​ ដែលបានចូលរួមជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ហេង អ៊ួង អធិការនគរបាលស្រុកកែវសីមា​ បានឡើងអាន​របាយការណ៍ស្វាគមន៍សង្ខេប ជូនគណៈអធបតីជ្រាប។

បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអាន ប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ របស់ក្រសួងមហាផ្ទៃ​ និងសេចក្តីសម្រេច​ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

នៅក្នុងនោះដែរលោកវរសេនីយ៍ត្រី ជួម ហុក ដែល​បានទទួលតំណែងថ្មី ជាអធិការរង​ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា​ បានឡើងធ្វេីកិច្ចសន្យាចិត្តតំណាងឲ្យមន្ត្រី២៤រូប ប្តេជ្ញាការពារ​ និងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្រត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកអភិបាល នៃគណៈអភិបាលស្រុកកែវសីមា​ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា​ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា​ ពុះពាររាល់ការលំបាកក្នុងការបំពេញភារកិច្ច សម្រេចបានជោគជ័យ និងស្នាដៃដ៏ធំធេង ជូនប្រជាពលរដ្ឋក្នុងស្រុកកែវសីមា​ ក្នុងការលើកកម្ពស់សន្តិសុខ សុវត្តិភាព របៀបរៀបរយ ទប់ស្កាត់ និងកាត់បន្ថយបទល្មើស។

ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដល់មន្ត្រី នៃអធិការដ្ឋាន​នគរបាលស្រុកកែវសីមា ដែលទើបទទួលបានប្រកាសផ្ទេរភារកិច្ច​ និងតម្លេីងឋានន្តរស័ក្តិថ្មី​ ត្រូវខិតខំបំពេញការងារ​ឲ្យបានល្អប្រសើរបន្ថែមទៀត ត្រូវមានកិច្ចសហការគ្នាឲ្យបានល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព ស្ថិរភាព និងទប់ស្កាត់នូវរាល់បទល្មើស​គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងឲ្យបានល្អប្រសើរ​ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ​ មានសុវត្ថិភាពទាំងប្រាំបួនចំណុច​ របស់រាជរដ្ឋាភិបាល ដេីម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី