បាត់ដំបង ៖ ថ្មីៗក្រុមញៀនល្បែងបានយកទីតាំងមួយកណ្តាលក្រុងបាត់ដំបងធ្វើ ជាទីតាំងជួបជុំគ្នា ដើម្បីលេងល្បែង ភ្នាល់ភ្នាល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេងនៅក្នុងក្រុងបាត់ដំបង។ អាហារដ្ឋានឈ្មោះ យូចន្ទី ដែលមានទីតាំង ស្ថិតក្នុងភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ត បាត់ដំបង បានក្លាយជាកន្លែងមើលមេឃមើលផ្កាយ ហើយដាក់កំណត់ហាងឆេងដើម្បីភ្នាល់គ្នាហុចលុយដល់ដៃ ដោយពួកគេប្រើលុយដុល្លារជាគោលក្នុងការទិញលក់មេឃ។
ទោះជាយ៉ាងនេះក្តីក៏ក្រុមភ្នាល់ទាំងនោះនៅតែបន្តសកម្មភាពយ៉ាង ក្តៅគគុកដោយមានមនុស្សចូលមកលេង កាន់តែច្រើនឡើងៗ ហើយមានលក្ខណៈជាចំហថែមទៀតហាក់ដូចជាពុំមានការខ្លាចរអាដល់ សំណាញ់ ច្បាប់នោះទេ ។
នេះគឺជាឱកាសល្អមួយសម្រាប់ក្រុមអ្នកញៀនល្បែងអស់នេះ ដោយសារតែទីតាំងអាហារដ្ឋាន យូចន្ទី គឺជាប់នឹងចំណតរថយន្ត នឹងស៊ីសងគ្នានៅលើតុកាហ្វេតែម្តង។
ប្រជាពលរដ្ឋខ្លះបានលើកឡើងថា នេះគឺជាឱកា សសំរាប់សាកល្បងសមត្ថភាព លោកអភិ បាល ចាន់ សុផល តើអាចមានវិធានការយ៉ាងណាបង្ក្រាបក្រុមអ្នកញៀនទាំងអស់នោះ ?៕