Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេនគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពត ប្រើ​កូន​ចៅ​ដាក់​ប៉ុស្តិ៍ជជុះជម្រិត​ទារ​ប្រាក់​ពីឈ្មួញ​ជាច្រើន​កន្លែង

សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា មានប៉ុស្តិ៍​កុងត្រូល​ជជុះរបស់​មន្ត្រីនគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច នៃស្នង​ការ​ដ្ឋាន នគរ បាលខេត្ត​កំពត​រីកដូច​ផ្សិត​ដើម្បី ចាប់រថ​យន្តដឹក​ប្រេងគេច​ពន្ធមក​ពីវៀតណាម ឱ្យចូល​បង់លុយ​យ៉ាង អនា​ធិប​តេយ្យ ។

ក្រុមប្រជាពលរដ្ឋរកស៊ីតូចតាចបានឱ្យដឹងទៀតថា នគរបាលសេដ្ឋកិច្ចខេត្តកំពតក៏បានបើករថយន្តប្រដេញ និងកៀររថយន្ត ដឹក ប្រេងគេចពន្ធឱ្យចូលបង់លុយយ៉ាងប្រសេច ប្រសាចមើលទៅគួរឱ្យទើសភ្នែកក្រៃលែង ជាពិសេសការប្រដេញគ្នានេះ អាច បង្ក គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងធ្វើដំណើរលើដងផ្លូវជាតិ ។

ដូចជា លោក ហ៊ីង ប៊ុនឈឿន ប្រធានការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កំពត កំពុងតែសកម្មក្នុង ការ ប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពត ជាពិសេស ទំនិញគេចពន្ធ និងប្រេងឥន្ធនៈគេចពន្ធ ដោយ ពង្រាយ មន្ត្រីជំនិតរបស់ខ្លួនដាក់ប៉ុស្តិ៍កុងត្រូល ជជុះតាមផ្លូវសំខាន់ៗ ក្នុងខេត្តកំពត។ រថយន្តដឹកទំនិញគ្រប់ប្រភេទរួមទាំង រថយន្តដឹកប្រេងគេចពន្ធតម្រង់ជួរគ្នា ចូលបង់លុយឱ្យប៉ុស្តិ៍កុង ត្រូលជជុះរបស់ លោក ហ៊ីង ប៊ុន ឈឿន យ៉ាងចំហ។ ប្រជា ពល រដ្ឋបានឃើញសកម្មភាព ប្រដេញរថយន្តដឹកទំនិញឱ្យចូលបង់លុយ មិនគិតពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ស្លូតត្រង់ធ្វើ ដំណើរ តាមផ្លូវនោះទេ។

ប្រភព ព័ត៌មានបន្តថា តាម ច្រករបៀងស្រុកកំពង់ត្រាចអ្នករកស៊ីដឹកជញ្ជូនទំនិញគេចពន្ធដូចជា ប្រេងឥន្ធនៈ ជ្រូក មាន់ ទា ត្រី និងស៊ុតត្រូវចូល បង់លុយឱ្យមន្ត្រីនគរបាលរបស់លោក ហ៊ីង ប៊ុនឈឿន ជាប្រចាំ ។ ចំណែក ពួកឈ្មួញរកស៊ីនាំទំនិញគេច ពន្ធធំៗ ត្រូវ លោក ហ៊ីង ប៊ុនឈឿន ចេញមុខក្តោប ក្តាប់យកដោយខ្លួនឯង ដើម្បីកុំឱ្យបែក ទឹកលុយ ។

ក្រុមអ្នករកស៊ីបាននាំគ្នានិយាយរិះគន់ថា នគរបាលសេដ្ឋកិច្ចខេត្តកំពតជម្រិតពីឈ្មួញរកប្រាក់ចំណូលបង់ ឱ្យមេ គឺលោក ហ៊ីង ប៊ុនឈឿន ប្រធានការិយាល័យសេដ្ធកិច្ចខេត្តកំពតបានប្រើកូនចៅដាក់កុងត្រូលជជុះ ជា ច្រើនកន្លែង ទី១- នៅចំណុច ត្រញំង ល្ពៅ ស្រុកទឹកឈូ្ប ទី២-ព្រែកចាកស្ថិតនៅ ស្រុកកំពង់ត្រាច្ប ទី៣-តំបន់កោះស្លា ស្រុកឈូក្ប ទី៤-ស្រុកបន្ទាយមាស្ប ទី៥- នៅស្រុកអង្គរជ័យដែលខំប្រឹងប្រមូល យកទៅឱ្យលោក ហ៊ីង ប៊ុនឈឿន ជារៀង រាល់ខែបើបង់មិនគ្រប់តាមផែនការទេ ត្រូវតែ ដូរមកឱ្យអង្គុយមើលកាសែត ធ្វើឱ្យពួកគេរកតែលុយផឹកកាហ្វេមិន បានផង ។

តាមប្រភពព័ត៌មានបានឱ្យដឹង ទៀតថា លោក ហ៊ីង ប៊ុនឈឿន បាន ដាក់កូនចៅតាមដងផ្លូវយូរឆ្នាំមក ហើយ ដើម្បីឱ្យកូនចៅ រកចំណូលជារៀងរាល់ ខែសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ បើ កូនចៅណារកលុយមិនបាន បង់ត្រូវលោក ហ៊ីង ប៊ុនឈឿន ដកមកឱ្យអង្គុយមើល កាសែតនៅការិយាល័យយ៉ាងរំភើយ។  អ៊ីនចឹងបានជាកូន ចៅរបស់លោក ហ៊ីង ប៊ុនឈឿន ខំប្រឹងរក ចំណូល បង់ឱ្យមេទាំង យប់ទាំងថ្ងៃមិនបានដេកពួនឡើយ ។

ឆន្ទៈខ្មែរ មិនអាចសុំការទំនាក់ទំនងពីលោក ហ៊ីង ប៊ុនឈឿន ប្រធានការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្ត កំពត ដែលរងការចោទប្រកាន់ដើម្បីបំភ្លឺបានទេ ។
ដោយ ៖សារ៉ាត

Filed in: ខេត្តកំពត, ព័ត៌មានថ្មី