Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីបើកសិក្ខាសាលា ស្តីពីការលើកកំពស់សមត្ថភាព មន្ត្រីគ្រប់គ្រងព្រំដែន និងប្រឆាំងមេរោគកូវីដ-១៩ ដែលរៀបចំឡើងដោយស្ថានទូតអូស្រ្តាលី និងអង្គការ IOM ប្រចាំកម្ពុជា

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩និង ០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការលើកកំពស់សមត្ថភាព មន្ត្រីគ្រប់គ្រងព្រំដែន និងប្រឆាំងមេរោគកូវីដ-១៩ ដែលរៀបចំឡើងដោយស្ថានទូតអូស្រ្តាលី និងអង្គការ IOM ប្រចាំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ ជំនួយការដឹកនាំនាយកដ្ឋានច្រកទ្វារទី១, ឯកឧត្តម ផាប្លូ ខាំង (PABLO KANG) អគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី គ្រីស្ទីន ផាកូ (KRISTIN PARCO) ប្រធានអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា។

វគ្គសិក្ខាសាលានេះ មានរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារលី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ជាគ្រូបង្គោល, លោកវរសេនីយ៍ឯក ជឹម ភិរម្យ នាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ, លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ ព្រមទាំងលោកនាយរងប៉ុស្តិ៍, នាយ-នាយរងផ្នែក, មន្ត្រីប៉ុស្តិ៍ និងក្រុមផ្ដល់ទិដ្ឋាការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន ៤១នាក់៕

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី