Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំ ពិភាក្សាស្វែងយល់ និងពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាព នៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមអមដំណើរឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពជា-វៀតណាម អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្វែងយល់ និងពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាព នៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាក្រុមការងារចំពោះកិច្ចដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពជា-វៀតណាម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ តំណាងវិស័យឯកជន សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្ដមទេសរដ្ឋមន្ត្រី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តស្វាយរៀងនាពេលកន្លងមក ជាពិសេសអគាររដ្ឋបាលនៃទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលទើបសាងសង់រួច ក៏ដូចជាការគាំទ្រដល់ដំណើរការធ្វើឲ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិក្នុងខេត្ត ហើយឯកឧត្ដមសង្ឃឹមថា តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះ និងក្រោមយន្តការដឹកនាំរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី យើងនឹងកំណត់បាននូវវិធានការដោះស្រាយ ព្រមជាមួយនឹងទទួលបាននូវកាលានុវត្តភាពថ្មីៗ ដើម្បីគាំទ្រដល់កិច្ចការអភិវឌ្ឍន៍ច្រកទ្វារព្រៃវល្លិ៍នេះ ឲ្យក្លាយជាច្រកទ្វារព្រំដែនព្រំដែនអន្តរជាតិដែលដើរតួនាទីពេញលេញ និងដ៏ប្រសើរសម្រាប់ការងារសម្របសម្រួលដល់ការដឹកជញ្ជូនកសិផល ទំនិញ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីគម្រោងសាងសង់សំខាន់ៗ​ក្នុងការពង្រីក និងលើកកម្ពស់គុណភាព​ ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញលេីវិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។ ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ ក្រសួងបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងបានធ្វើការជាមួយភាគីវៀតណាមដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបាយផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជាឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីកម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចំពោះកិច្ច ឯកឧត្តមអភិបាលខេត្ត និងភាគីពាក់ព័ន្ធដែលបានសហការល្អក្នុងសម្រួលដល់វិស័យដឹកជញ្ជូនទំនិញនៅតាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍បើទោះជាបច្ចុប្បន្នស្ថិតក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយក៏លំហូរនៃការដឹកជញ្ជូនទំនិញធ្លងកាត់ព្រំដែននៅតែមានភាពរលូនទៅមុខជានិច្ច ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល៕

 

Filed in: ខេត្តស្វាយរៀង, ព័ត៌មានជាតិ, ព័ត៌មានថ្មី