Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​មេ​ឈ្មួញ​ឈ្មោះ សឿត សល់ រកស៊ី​ដឹក​ឈើ​ប្រណីត ឆ្លងកាត់​ក្រុង​បាត់ដំបង​ទាំងថ្ងៃទាំងយប់ គ្មាន​​នរណា​ហ៊ាន​ក្អក សង្ស័យ​សមត្ថកិច្ច និង​មេព្រៃ មាន​របប​ប្រចាំខែ​ទេ​ដឹង ?

​ខេត្ត​បាត់ដំបង ៖ ប្រជាពលរដ្ឋ បាន​បង្ហើប​ឲ្យ ដឹងថា ឈ្មោះ សឿត សល់ បាន​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណិត ឡើង​ដុះ​ស្លែ​ទៅហើយ នៅ​ស្រុក​គាស់ក្រឡ ស្រុក​បាណន់ និង​ស្រុក​សំឡូត មាន​មន្ត្រី​ធំៗ​ធ្វើជា បង្អែក​ក្រោយខ្នង គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​នោះ​ទេ បើទោះបីជា​ឈ្មោះ សឿត សល់ ដឹកឈើ​តាម រទេះ កាត់​ក្រុង​បាត់ដំបង ទាំង​ថ្ងៃ​ក៏​មិន​ដែល​មាន​នរណា​ហ៊ាន​ក្អក ដូចជា ឈ្មោះ សឿត សល់ បាន​ដឹក​ឈើ តាម​សង្កាត់​រតនៈ ឆ្ពោះ​ទៅ​សង្កាត់ ព្រែក​ព្រះស្តេច យ៉ាង​រំភើយ​។​

​ប្រភព​បានឲ្យដឹងថា ឈ្មោះ សឿត សល់ ជា​ឈ្មួញ​រកស៊ី​ឈើ​ប្រណិត តាម​ស្រុក​ចំនួន​៣ គឺ​ស្រុក គាស់ក្រឡ ស្រុក​បាណន់ ស្រុក​សំឡូត និង​ក្រុង​បាត់ដំបង មិន​ដែល​មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ទេ ព្រោះ​នៅ​ពី​ក្រាយ​ខ្នង ឈ្មោះ សឿត សល់  មាន​អ្នកការពារ​ហែរ​ហម​ច្រើន​។​សមត្ថកិច្ច​នៅ​តាម ស្រុក ពេល​ពេល​ប្រទះ​ឃើញ​ឈ្មោះ សឿត សល់ ដឹកឈើ​ចូលក្នុង​ខេត្ត មិន​ដែល​ហ៊ាន​ក្អក​ឡើយ​។ ពី​មុន​ឈ្មោះ សឿត សល់ ទិញ​ឈើ​យក​មក​ស្តុក​នៅផ្ទះ  ក្នុង​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ក្រោយមក​បាន​ទិញ​ឈើ មក​ស្តុក​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

​ពេល​អ្នកសារព័ត៌មាន រាយការណ៍​ជូន សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ឲ្យ​ចុះ​ទៅ​ពិនិត្យ​ហើយ​យក​ប្រាក់ មិន​ឃាត់​ឈើ​ទេ តាំងពី​ពេលនោះ មកដល់ពេលនេះ ឈ្មោះ សឿត សល់ ឡើង​កូត​រហូត ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប និង​ប៉ះពាល់​បន្តិច​ណា​ឡើយ​។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន បាន​ធ្វើ​ការទំនាក់ទំនង តាម​ទូរស័ព្ទ​ជាមួយ​លោក ម៉ៅ​លៀប ផេង នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ជា​ច្រើន​ខ្សែ​តែ​មិន​ចូល មិនអាច​សុំ​ការបំភ្លឺ​បាន ។ ហើយ​កាលពី​សប្តាហ៍ ដើម​ខែ​ឧសភា ឆ្នាំ​២០១៤ ក្រុម​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​កាក់ រទេះដឹក​គ្រែ​កែច្នៃ នៅ​ចំណុច​មុខ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ជំរិត​ទារប្រាក់ ៣០​ម៉ឺន​រៀល ក្រោយមក​សម្របសម្រួល​សល់ ២០​ម៉ឺន​រៀល ទើប​មិន​បញ្ជូន​ទៅ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ហើយ​ចំណែក ឈើ​ប្រណិត របស់​ឈ្មោះ សឿត សល់ ដឹក​កាត់​ក្រុង  ហេតុអ្វី​មិន​បង្ក្រាប ឬ​មាន​របប​ប្រចាំខែ​៕

2014_05_13d (1) 2014_05_13d

Filed in: ខេត្តបាត់ដំបង, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី