ក្រុមខ្មាន់កាំភ្លើងមួយក្រុម មានគ្នាចំនួន ៤ នាក់បានបើក រថយន្តមកស្ទាក់ពីមុខហើយដក កាំភ្លើងស្វ័យប្រវត្តិភ្ជង់រួចឆែក ឆេររថយន្តដោយគ្មានការអនុ ញ្ញាតបើទោះជាម្ចាស់រថយន្តបង្ហាញកាតទូរទស្សន៍ក៏ដោយ ក៏ពូកនេះមិនស្តាប់ដែរ ហើយ ថែមទាំងគំរាមកំហែងដោយ សម្តីអសុរោះទៀតផង ។
ហេតុការណ៍ដ៏រន្ធត់នេះបាន កើតឡើងកាលពីព្រឹកថ្ងៃទី០៣ ឧសភាឆ្នាំ ២០១៤ វេលាម៉ោង ០៦៉០០នៅចំណុចភូមិទំពាំង កណ្តាល ឃុំ ជីខ លើ ស្រុក ស្រែ អំបិល ខេត្តកោះកុង។
លោក ទេស វិបុល បានឱ្យ ដឹងថាមុនពេលកើតហេតុលោក បានធ្វើដំណើរចេញពីទីរួមខេត្ត កោះកុងតាមរថយន្តជាមួយ សហការីលោក ឡេង ឡៃ ស្រាប់ តែទៅដល់កន្លែងកើតហេតុនៅ ចំណុចភូមិទំពាំងកណ្តាលស្រុក ស្រែអំបិលក៏បានឃើញរថយន្ត របស់ខ្មាន់កាំភ្លើងស្ទាក់ពីមុខរថ យន្តរបស់លោកហើយក្រុមខ្មាន់ កាំភ្លើងបានដកកាំភ្លើងចេញពី រថយន្ត អាម៉េ រួចភ្ជង់សំដៅ មកលើរូបពួកលោកដោយអ្នក ខ្លះចូល ឆែកឆេរ ក្នុង រថយន្ត អ្នកខ្លះព័ទ្ធជុំវិញរថយន្ត។
ក្នុងចំណោមខ្មាន់កាំភ្លើង ទាំង៤នាក់នេះ មានម្នាក់ឈ្មោះ សរ សុវណ្ណ មិនស្គាល់អង្គភាព ច្បាស់លាស់ហើយ៣នាក់ទៀត ស្លៀកពាក់ឯកសណ្ឋាន កង រាជអាវុធហត្ថ ប៉ុន្តែមិនមាន អត្តលេខ ដោយបំពាក់អាវុធ គៅ៤៧ ស្វ័យប្រវត្តិ ជាអ្នកភ្ជង់ ហើយម្នាក់ទៀត ឯកសណ្ឋាន ដូចពួកអភិរក្ស និងមេព្រៃ ចំ-ណែកម្នាក់ទៀតមានឯកសណ្ឋាន ស៊ីវិលជាអ្នកឈរបញ្ជាលើបេសក កម្មរបស់ពួ់កគេ ។
ខណៈនោះ ដែរ លោក ទេស វិបុលបានសួរក្រុមខ្មាំងកាំភ្លើង ទាំងនោះថាតើពួកលោកធ្វើការ ភ្ជង់កាំភ្លើងមកកាន់ពួកយើង មានការអ្វីដែរ និងធ្វើការឆែក ឆេរក្នុងរថយន្តដោយគ្មានការ អនុញ្ញាតហើយមានដីការពីតុលា ការដែរឬទេ ?
អ្វីដែលលោក ទេស វិបុល បានសួរទៅកាន់ខ្មាន់កាំភ្លើង ទាំងនោះតែត្រូវបានខ្មាន់កាំភ្លើង ឆ្លើយយ៉ាងខ្លាំងៗថាកុំថាឡើយ រថយន្តអ្នកកាសែត-ទូរទស្សន៍ សូម្បីតែរថយន្តផ្កាយប៉ុន្មានក៏ ត្រូវធ្វើការឆែកឆេរបានដែរ ។ ហើយពួកខ្មាំងកាំភ្លើងបានគំរាម សំឡុតដោយប្រើពាក្យសំដីដូច មនុស្សព្រៃនាំគ្នាចូលរថយន្ត បើកចេញទៅ ដែលទង្វើបែប នេះជាការរំលោភសិទ្ធិសេរីភាព សារព័ត៌មាននិងរំលោភសិទ្ធិ មនុស្សផងដែរ ។
ពលរដ្ឋដែលបានឃើញហេតុ ការណ៍បានរៀបរាប់ថា ក្រុម ខ្មាន់កាំភ្លើងធ្លាប់បានធ្វើសកម្ម ភាពបែបព្រៃផ្សៃជាញឹកញាប់ មកលើអ្នកធ្វើដំណើរតាមផ្លូវនេះ កុំថាឡើយរថយន្តអ្នកដឹកឈើ សូម្បីតែអ្នកស្រុកដែលមានធ្យូង ត្រឹមតែពីរបាវ ក៏ត្រូវក្រូមនេះ ដកហូតយកដែរ ។ ហើយរហូត មានមនុស្សជាច្រើននាក់ត្រូវបាន ក្រុមនេះចាប់ដាក់គុកដោយសារ តែការដឹកឈើ និង ធ្យូង បន្តិច បន្តួច។
ក្រោយពេលកើតហេតុ លោក ទេស វិបុល បានរាយការណ៏ តាមទូរសព្ទ័ទៅមន្ត្រីសាលា ខេត្តកោះកុងហើយលោកនឹង ដាក់បណ្តឹងទៅសាលាខេត្តកោះ កុង នៅសប្តាហ៍ក្រោយ ក៏ដូច ជាដាក់ពាក្យបណ្តឹងទៅតុលា ការយោធា ព្រមទាំងតុលាការ ខេត្តផងដែរដោយទាមទារជំងឺ ចិត្ត ពីក្រុមប្រដាប់អាវុធទាំង នោះ ចំនួន១៥០០០ដុល្លារហើយ នឹងសូមឱ្យផ្តន្ទាទោសតាមច្បាប់ ទៀតផង ៕