មណ្ឌលគិរី៖ នៅសាលប្រជុំអគាររដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ៍ទី០១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារកសាងផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមបណ្ឌិត ម៉េង ប៊ុណ្ណារិទ្ធ តំណាងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក សេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជា លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត៕