មណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កេីត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២០ និងលើក ទិសដៅអនុវត្តការងារខែបន្ត និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ។
កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី អស់លោក លោកស្រីជាស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរងទទួលការងារ សេនាធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ផងដែរ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ ឯកឧត្តមឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតអោយលោកវរសេនីយ៍ទោ មុំ អ៉ីន នាយការិយាល័យសរុប ផែនការ ឡើងអាន របាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកិច្ចប្រត្តិបត្តិការប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត។ បន្ទាប់មកលោកវរសេនីយ៍ទោ សៀង ម៉ារ៉ា នាយរងការិយាល័យបុគ្គលិក បានឡើងអានសេចក្តីប្រកាស និងសេចក្តីសម្រេច របស់ក្រសួុងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មានចំនួន ៦៣នាក់ ស្រី ១៥នាក់។
ឯកឧត្តមឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ សូមឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ពិសេសមន្ត្រីនគរបាលដែលទេីបប្រកាសផ្លាស់ប្តូរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវបង្កើននូវការយកចិត្តទុកដាក់ទៅលើសកម្មភាពការងារប្រចាំថ្ងៃ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីអោយគោលនយោបាយនេះសម្រេចបានជោគជ័យ និងបានដាក់វិធានការ បង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងវិធានការអនុវត្តច្បាប់ និងអនុវត្តការងារជំនាញតាមតួនាទី ភារកិច្ចរបស់ខ្លួន អោយទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត, ត្រូវបន្តចុះល្បាតនៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងជាប្រចាំដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ៕