នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំផ្ទះសំណាក់ពេជ្រាដា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ដែលរៀបចំដោយក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាក់ព័ន្ធនានា លោកអភិបាលរងខេត្តមណ្ឌលគិរី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ តំណាងសមាគមទេសចរណ៍ជាច្រើននាក់៕