Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បែងស៊ីសង​ជល់មាន់​មួយ​កន្លែង ជាប់របង​រោងចក្រ​ខេស៊ីមែន ភូមិព្រៃគី ស្រុកដងទង់ ខេត្តកំពត អាជ្ញាធរមេីលរំលង

តាមប្រភព ពីប្រជាពលរដ្ឋ រស់នៅជាប់របង រោងចក្រខេស៊ីមែន បានប្រាប់ ឱ្យដឹងថា អ្នកបើកល្បែងជល់មាន់ មួយ កន្លែងនេះ ម្ចាស់ឈ្មោះ ហ៊ា តាង ជាអ្នកបើកល្បែងជល់មាន់ និងអាប៉ោង ធ្វើមេកន្ទុយលេខថែមទៀតផង ។

ប្រជាពលរដ្ឋបានបន្តទៀតថា ចាប់តាំងពីបើកល្បែងជល់មាន់ និងអាប៉ោង និងកន្ទុយលេខមក​មិនដែលឃើញ អាជ្ញាធរ និងសមត្ថកិច្ចចុះទៅបង្ក្រាបវង់ល្បែងជល់មាន់ម្តងណាឡើយ ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ឬមួយ អាជ្ញាធរ និងសមត្ថកិច្ច​ត្រូវថ្នាំសណ្តំ​ម្ចាស់បើក​សង្វៀន​ជល់មាន់ឈ្មោះ ហ៊ាតាង នេះទៅហើយ បានជាមិនធ្វើការ បង្ក្រាប ទោះបីរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ជាផ្ទៃក្នុងថ្នាក់ស្រុក-ខេត្ត ក៏ដោយនៅកើតល្បែងជល់មាន់អាប៉ោង កន្តុយលេខ កំពុង​រីកដុះ​ដាលដូចផ្សិតអញ្ចឹង គួរណាស់ត្រូវតែអាជ្ញាធរស្រុក-ខេត្តត្រូវតែបង្ក្រាប ឬមួយអាជ្ញាធរ និង សមត្ថកិច្ច កំពុងលុងលក់ទៅលើម្ចាស់សង្វៀនជល់មាន់ខាងលើនេះទៅហើយ បានជាមិន​បង្ក្រាប ។

អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទូរស័ព្ទទៅអធិការស្រុកដងទង់ ទូច ឌុន បានប្រាប់អ្នក​យក​​ព័ត៌មាន ចាំឱ្យ កូនចៅរបស់អធិការចុះទៅមើលកន្លែងទីតាំងជល់មាន់ខាងលើ អ្នកយក​ព័ត៌មានបានចាំមើលជិត ៣ម៉ោង មិន​ឃើញ ប៉ូលិសចុះទៅកន្លែងជល់មាន់ខាងលើនោះឡើយ ឬមួយប៉ូលិសខ្លាចម្ចាស់បើកសង្វៀនជល់មាន់ខាងលើ នេះ មានអំណាចធំជាងបាន​មិនបង្ក្រាបទាល់តែសោះ ៕

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី