ប្រភពពីប្រជាពលរដ្ឋរស់នៅជិតព្រែកចាក បានប្រាប់ឱ្យដឹងថា មានទំនិញគេចពន្ធពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនព្រែកចាក ខេត្តកំពតដូចជា ប្រេងឆា បារី ស្ករស ម្ស៊ៅមី ដឹកតាមឡានយីឌុប និងឡានកូរ៉េ នៅពេលយប់នៅម៉ោង ៨ ទៅ ១០យប់ ។
ប្រជាពលរដ្ឋបានបន្តទៀតថា មន្ត្រីគយនៅប្រចាំតំបន់នោះ ត្រូវរ៉ូវគ្នាទៅហើយបានជាឱ្យទំនិញគេចពន្ធនាំ ចូលមកខ្មែរតនៅពេលយប់ទាំងអស់ទៅវិញ ប្រជាពលរដ្ឋបានបញ្ជាក់ថា បើប្រជាពលរដ្ឋដឹកតាមម៉ូតូបន្តិចបន្តួច យកលុយពីប្រជាពលរដ្ឋ ៥ម៉ឺនរៀល បើដូចឡានយីឌុប និងឡានកូរ៉េដឹកជារៀងរាល់យប់វិញ មិនដែលឃើញមន្ត្រី គយព្រែកចាកទប់ស្កាត់ ឬបង្ក្រាបទំនិញគេចពន្ធខុសច្បាប់បានម្តងណាឡើយ ឬមួយម្ចាស់ទំនិញទាំងអស់នេះ បានត្រូវរ៉ូវឱ្យ មន្ត្រីគយនេះអស់ទៅហើយបានទំនិញចេញនៅពេលយប់បានយ៉ាងអនាធិបតេយ្យបានដូច្នេះ ។
អ្នកយកព័ត៌មានបានទំនាក់ទំនងទូរស័ព្ទទៅលោក ទន់ ចាន់ធី ប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាក សុំការបំភ្លឺដែលពាក់ព័ន្ធទំនិញគេចពន្ធចេញនៅពេលយប់ខាងលើនេះ បង់ចូលរដ្ឋ ឬបង់ដាក់ក្នុងហោប៉ៅខ្លួនឯង ទុកសម្រាប់ចែកគ្នាចាយបានមិនឱ្យឡានខាងលើចេញនៅពេលថ្ងៃបាន ។ ទូរស័ព្ទលោក ទន់ ចាន់ធី មិនអាចទំនាក់ទំនងបានឡើយ ៕