Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បែងសុីសងនៅខាងក្រោយកាស៊ីណូភូមិយើង កំពុងបើកដំណើរការយ៉ាងរលូន ជាប្រភពចំណូររបស់មន្ដ្រីពាក់ព័ន្ធ

(ត្បូងឃ្មុំ) ÷ប្រភពថ្មីៗពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថានៅខាងក្រោយ កាស៊ីណូភូមិយើង កំពុងតែដំណើរការយ៉ាងរលូន ដោយអាងមានខ្នងបង្អែករឹងមាំបានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ អាប៉ោងយូគី និងល្បែងស៊ីសងច្រើនប្រភេទទៀតយ៉ាងពពាក់ពពូន ដោយគ្មានញញើតអ្វីទាំងអស់។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់កាស៊ីណូភូមិយើង ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតបើកកាស៊ីណូ។

ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ចំពោះករណីម្ចាស់កាស៊ីណូភូមិយើង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។

ប្រភពពីអ្នកធ្លាប់ចូលទៅក្នុងទីតាំងល្បែងស៊ីសងនៃកាស៊ីណូភូមិយើង បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះរថយន្តរាប់សិបគ្រឿង និងជិះម៉ូតូរាប់រយគ្រឿងចូលទៅលេងល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី និងល្បែងផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ។

ប្រភពថ្មីៗបានរាយការណ៍ឲ្យដឹងថា សម្រាប់ការបញ្ជល់មាន់១គូៗមានដាក់ដើមថាន់ពី១០០០ដុល្លារដល់៥០០០ដុល្លារឬច្រើនជាងនេះ​ ហើយល្បែងបៀអាប៉ោងយូគី និងល្បែងច្រើនប្រភេទទៀតក៏បើកលេងទ្រង់ទ្រាយធំផងដែរ។ ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ធ្វើជាមើលរំលងទង្វើរបស់ម្ចាស់កាស៊ីណូភូមិយើង ទៅវិញ។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ករណីម្ចាស់កាស៊ីណូភូមិយើង បើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃកំពុងធ្វើឲ្យអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។

ប្រភពខ្លះសង្ស័យថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទទួលបានផលប្រយោជន៍ពីម្ចាស់កាស៊ីណូភូមិយើង ទើបមិនចាត់វិធានការទប់ស្កាត់ករណីប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងក្នុងកាស៊ីណូនោះយ៉ាងពពាក់ពពូន។ ប្រជាពលរដ្ឋបានអំពនាវយ៉ាងទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន​ ពិនិត្យឡើងវិញជាបន្ទាន់​អំពីភាពអសកម្មរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក​ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រោះសព្វថ្ងៃនេះមិនមែនតែនៅក្នុងស្រុកពញាក្រែក ប៉ុណ្ណោះទេដែលល្បែងស៊ីសងកើតឡើងយ៉ាងសុខសប្បាយ៕

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី