លោក សែម បូណា ជាអ្នកយកព័ត៌មាន ឱ្យសារព័ត៌មាន “ឆន្ទៈខ្មែរ” ប្រចាំ ខេត្ត កំពង់ចាម បានដាក់ពាក្យបណ្តឹង ទៅលោកស្នងការ នគរបាលខេត្តកំពង់ចាម ជាប្រយោជន៍ ស្វះស្វែងរកមុខជនដែលបានប្លន់យកម៉ាស៊ីនថតរូប ពីរូប លោក កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៤ ។
កកន ៖ អង្គភាពសារព័ត៌មាន “ឆន្ទៈខ្មែរ” មានការកត់សម្គាល់ទៅលើសកម្ម ភាព របស់ជនមិនស្គាល់មុខពីរូប ដែល បានប្លន់យកម៉ាស៊ីនថតរូប ពីអ្នកសារព័ត៌ មាន ឈ្មោះ សែម បូណា ទំនងជាអំពើប្លន់ដើម្បីបំបាត់ឯកសារ ដែលជា ភស្តុតាង ក្នុងការដាក់បន្ទុកទៅលើសកម្មភាពលើកឈើទៅលើរថយន្ត ។
រីឯម៉ាស៊ីនថតរូបរបស់លោក សែម បូណា បានធ្លាក់ទៅដល់ដៃលោក ហុង គឹមហឿន អធិការនគរបាល ស្រុកតំបែរ ព្រមទាំង បាន ទូរស័ព្ទឱ្យលោក សែម បូណា ទៅយកម៉ាស៊ីនថតរូប ពីរូបលោកនាថ្ងៃដដែលនោះទៅវិញ ។ សកម្មរបស់ជនមិនស្គាល់មុខ ពីររូប បានរុញម៉ាស៊ីនថតរូបនោះទៅដល់ដៃលោកអធិការស្រុកតំបែរ ពិតជារឿង មួយគួរឱ្យកត់សម្គាល់ និងចាប់អារម្មណ៍បំផុត ។
ខាងក្រោមនេះ គឺជាពាក្យបណ្តឹងរបស់លោក សែម បូណា អ្នកយកព័ត៌មាន “ឆន្ទៈខ្មែរ”ប្រចាំខេត្តកំពង់ចាម បាន ដាក់ចូលទៅលោក ស្នងការនគរបាលខេត្តកំពង់ចាម កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៤ ៖