Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង ​អភិបាលនៃគណះអភិបាលខេត្តអញ្ជើញប្រគល់​អណ្ដូងស្នប់ចំនួន២៥អណ្ដូងជូនពលរដ្ឋ៣៣៣គ្រួសារ

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំ​ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខា បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​ប្រគល់​អណ្ដូងស្នប់ចំនួន ២៥អណ្ដូង ជូនដល់ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តមណ្ឌលគិរី ចំនួន ២ឃុំគឺ ឃុំមេម៉ង់ និងឃុំចុងផ្លាស់ មានប្រជាពលរដ្ឋចំនួន ៣៣៣គ្រួសារ (ស្មើនឹង ១,៣៦៦នាក់) ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាកក្រកស្រុកកែវសីមា អាជ្ញាធរ​ដែនដី កងកម្លំាង​ប្រដាប់អាវុធ មន្ទីរ​-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។​

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំ​នាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស​ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ជាចាំបាច់ ដោយមិន​ប្រកាន់​រើស​អើង​វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ​។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សានូវអណ្ដូងទឹកស្អាតទាំងនេះ សម្អាត​ជុំវិញ​បរិវេណ​នៃទីធ្លាអណ្ដូង ចូលរួមសាមគ្គីគ្នាដើម្បីអនាម័យភូមិឃុំ ឬសហគមន៍ទាំងមូលឲ្យបាននូវទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ទន្ទឹមនឹង​នេះដែរ សូមប្រជាពលរដ្ឋទាំងអស់ ថែរក្សា​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ ការពារ​កុំឲ្យមូសខ្លា ឬមូសដែកគោល ញីខាំ ជៀសវាង​កើតជំងឺ​គ្រុនចាញ់​-គ្រុនឈាម ឬជំងឺឆ្លងផ្សេងៗ ព្រោះរដូវនេះជារដូវវស្សារ កុំប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង លាងដៃឲ្យបានស្អាត​ជានិច្ចដើម្បីបង្ការជំងឺឆ្លងផ្សេងៗ ជាពិសេស​ជំងឺកូវីដ​-១៩ ជាជំងឺមួយដែលធ្វើឲ្យពិភពលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភ​ផងដែរ​នោះ ដោយអនុវត្តនូវវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។​

ជាកិច្ចឆ្លើយតបប្រជាពលរដ្ឋ​ទាំងអស់ មានសេចក្ដីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានប្រគល់នូវអណ្ដូងទឹកស្អាតទាំងនេះជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសូមជូនពរដល់សម្ដេចប្រធាន និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទាំងមូលឲ្យ​មានសុខភាពល្អ បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច ទទួលបាន​តែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​

សូមបញ្ជាក់ថា ក្រៅពីរៀបចំពិធីប្រគល់អណ្ដូងស្នប់ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌មួយចំនួនដែលរួមមានៈ អង្ករ ២៥គីឡូ មី១២កញ្ចប់ ត្រីខ​១០កំប៉ុង ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប មុង១ ភួយ១​ សារុង១ ក្រមា១ អាវយឺត៣ ម៉ាស់៥ និងសាប៊ូលាងដៃចំនួន១ដុំផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី