Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាលខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ​ បាននាំយកទៀនចំណាំព្រះវស្សា បច្ច័យ​ និងទេយ្យវត្ថុជាច្រេីន​ទៀត ប្រគេនព្រះសង្ឃ គង់នៅវត្តជីមៀត​ និ​ង​វត្តស្រែជ្រៃ

ខេត្តមណ្ឌលគិរី៖ ដើម្បីរួមចំណែកទ្រទ្រង់ ដល់ព្រះព្រះពុទ្ធសាសនា​ និងព្រះសង្ឃក្នុងឱកាសពិធីបុណ្យ​ចូលព្រះវស្សា ក្នុងកាលត្រីមាស​ តាមប្រពៃណី​ ទំនៀមទំលាប់​ ព្រះពុទ្ធសាសនា​, នាព្រឹកថ្ងៃសុក្រ​ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២០​ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ ព្រមទាំងមន្ត្រីក្រោមឱវាទ​ បាន​នាំយកទៀន​ចំណាំ​ព្រះវស្សា​ បច្ច័យ​ និងទេយ្យវត្ថុជាច្រេីន​ ដេីម្បីវេរប្រគេនព្រះសង្ឃគង់ក្នុងវត្តចំនួន​០២ គឺវត្តជីមៀត​ និងវត្តស្រែជ្រៃ ស្ថិតនៅក្នុងឃុំណងឃីលិក​ ស្រុកកោះញែក​ ខេត្តមណ្ឌលគិរី​ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់មាតា បិតា ជីដូន ជីតា ញ្ញាតិការទាំង៧សន្តាន និងយុទ្ធជន​ យុទ្ធនារី​ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ស្នងការ​ និងមន្ត្រីក្រោមឱវាទ​ បាននាំយក​នូវ​ ទៀនព្រះវស្សា បច្ច័យ​ និងទេយ្យវត្ថុជាច្រេីនទៀត ដេីម្បីវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួនពីរ​ គឺវត្តជីមៀត​ មាន​៖​ ទៀនវស្សាចំនួន០១គូ​ និងបច្ច័យចំនួន​ ៣,៣៥០,០០០៛​ (បីលាន​ បីរយហាសិបពាន់រៀល) និងវត្តស្រែជ្រៃ​ ទៀនវស្សាចំនួន០១គូ​ បច្ច័យចំនួន​ ២,២៥០,០០០៛​ (ពីរលាន​ ពីររយហាសិបពាន់រៀល)​ ព្រមទាំងទេយ្យវត្ថុជាច្រេីនទៀត​ ដើម្បីវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី