Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន០៥សង្កាត់ នៅខណ្ឌដង្កោ

ភ្នំពេញ៖ នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ សម្រាប់ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៥ រួមមាន ៖ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គងនយ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ, លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល, លោក ប៊ុន សេរី ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំងលោក លោកស្រីក្នុងជួរក្រុមការងារ និងក្រុមប្រឹក្សាខណ្ឌ សង្កាត់ ដែលមានវត្តមានចូលរួមសរុបចំនួន ៣៨៩នាក់ ក្នុងនោះស្រី ១៥៦នាក់ ។

ក្នុងឱកាសបើកវេទិកានោះ ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកនូវអាហារសម្រន់ មាននំប៉ាវ ទឹកអំពៅ ទឹកសុទ្ធចែកជូនដល់សមាជិកចូលរួមទាំងអស់បរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល បំផុត។
តាមរយៈអង្គវេទិកា សមាជិកចូលរួមបានលើកសំណើជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់សរុបចំនួន ៣៥សំណើ ក្នុងនោះផ្ទាល់មាត់ ៦សំណើ ដែលពាក់ព័ន្ធនិងវិស័យមួយចំនួនដូចខាងក្រោម ៖
១៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ចំនួន ១សំណើ ។
២៖ វិស័យទឹកស្អាត ចំនួន ៩សំណើ ។
៣៖ វិស័យសាធារណការ ដឹកជញ្ជូន ចំនួន១៥សំណើ ។
៤៖ វិស័យអប់រំ ចំនួន ១សំណើ ។
៥៖ វិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន ១សំណើ ។
៦៖ វិស័យអគ្គិសនី ចំនួន ៤ សំណើ ។
៧៖ វិស័យធនធានទឹក ចំនួន ២សំណើ ។
៨៖ វិស័យបរិស្ថាន ចំនួន ២សំណើ ។
ជាមួយគ្នានេះ ក្រុមការងារតាមជំនាញបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយជាក់ស្តែង តាមសំណើរនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ ឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារក៏បាននាំយកទេយ្យវត្ថុរួមមាន ថវិកាចំនួន០១លានរៀល ទៀនធំ០១គូ ទឹកសុទ្ធនិងទឹកក្រូច (មូតាន់) ២០កែស អង្ករ០៦ការ៉ុង និងមី០៦កែស ប្រគេនដល់ព្រះចៅអធិការវត្ត ព្រមទាំងបានឧបត្ថម្ភថវិកាដល់កម្លាំងការពារសណ្តាប់ធ្នាប់ និងក្រុមការងារយុវជនដែលបានចូលរួមនៅពេលនោះផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ