Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ទីតាំងបូមខ្សាច់​​ក្នុង​ឃុំពងទឹក​កំពុងបំពុល​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ

ខេត្តកែប ៖ ទីតាំង​បូមខ្សាច់​មួយកន្លែង​ស្ថិតក្នុងភូមិ​អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់​ចង្អើរ ខេត្តកែប បាននឹង កំពុង បំពុល បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រស់នៅតាម​តំបន់​ខាងលើ ពិសេស​គឺករណីបង្ក ធ្វើឲ្យទឹកប្រែជា ក្រខ្វក់ ស្ទើប្រើប្រាស់​មិនកើត។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបូមខ្សាច់ខាងលើបាននិយាយថា កន្លងមកតំបន់នេះ ជាទំនប់និងជាប្រភពទឹក សំរាប់ឲ្យពួកគាត់ប្រើប្រាស់ទាំងខួបប្រាំងខួបវស្សា ហើយពលរដ្ឋ ក្នុងតំបន់ពឹងផ្អែកទាំងស្រុង លើការប្រើប្រាស់ ប្រភពទឹកខាងលើនេះ សំរាប់ដាំស្ល ឬងូតជម្រះ កាយ ប៉ុន្តែចាប់តាំងពីមានគេយកម៉ាស៊ីនមកបូមច្រោះយកខ្សាច់ មក ក៏បានបង្ហូរកំអែរទឹក ដ៏ក្រខ្វក់ បាចសាចពាសពេញនៅទីនោះ ធ្វើឲ្យទឹកដែលពួកគាត់ធ្លាប់ប្រើប្រាស់ ក្លាយជា ល្អក់កករ ស្ទើប្រើមិនបាន ។

ពួកគាត់បានត្អែរថា រដូវប្រាំងឆ្នាំនេះខ្សត់ប្រភពទឹកធ្វើឲ្យពួកគាត់ជួបការលំបាក គាប់ជួនពេលនេះ មានគេ បើក អាជីវកម្ម បូមខ្សាច់នៅទីនេះ ក៏ជាកក្តាមួយប្រឈម ផលប៉ះពាល់ដល់ការប្រើប្រាស់ទឹកផងដែរ ពិសេសប៉ះពាល់ ដល់ សុខភាព របស់ពួកគាត់ ដោយសារ ការបូមបង្ហូរទឹកបាចសាចមកលើទីតាំងទំនប់ខាងលើតែម្តង។

ប្រភពដដែលបានបញ្ជាក់ទៀតថា កន្លែងបូមខ្សាច់នេះ បើតាមគេដឹងគឺមាន ម្ចាស់គ្រប់គ្រង ឈ្មោះ យិន កា ហើយ ការបើកអាជីវកម្មខាងលើ មិនដឹងថា គាត់មានច្បាប់ឬយ៉ាងណានោះទេ ។ ម្យ៉ាងទៀតទីតាំងបូមខ្សាច់នេះ ស្ថិត កន្លែងមួយដែលអាចលាក់កំបាំងភ្នែក ច្រមុះ មហាជន ដោយសង្ស័យអាច មានការឃុបឃិត រវាងមន្ត្រីជំនាញ ក៏ អាចថាបាន ព្រោះតែសកម្មភាពនេះហាក់មិនសូវល្បីល្បាញ និងលេចធ្លោដូចអាជីវកម្មបូមខ្សាច់ដ៏ទៃទៀត ហើយ បើប្រៀបធៀប ជាមួយក្រុមហ៊ុនរបស់ ផលខ្មែរអភិវឌ្ឍន៍ គឺមានទ្រង់ទ្រាយមិនដូចគ្នានោះទេ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការបូមខ្សាច់ស្ថិត ក្នុងតំបន់ដែលគាត់កំពុងតម្រូវការទឹកប្រើប្រាស់ ដោយ មិន គិតពីផលប៉ះពាល់លើផ្នែកបរិស្ថាន បើទោះជាមានច្បាប់ ឬអត់ច្បាប់ក៏ដោយ វាពិតជាបញ្ហាមួយ នាំបង្កភាពស្មុគ ស្មាញ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប៉ះពាល់ដល់សុខភាព និងសុខមាលភាព នៃពលរដ្ឋ ក្នុងតំបន់ ខាង លើផងដែរ។

ទាក់ទងនឹងបញ្ហានេះដែរ មេការគ្រប់គ្រងដែលកំពុងប្រចាំការនៅកន្លែងបូម ខ្សាច់ខាងលើ បាន និយាយប្រាប់អ្នក កាសែតថា ការបើកអាជីរកម្មនេះម្ចាស់ កំពុងរត់អាជ្ញាប័ណ្ណហើយ ។ ចំពោះការបូមរូងយកខ្សាច់ ដោយប្រើម៉ាស៊ីន ខ្នាតតូចនេះ គឺមិនបានទៅបំពុលបរិស្ថាន ឬក៏បង្កផលពិបាកដល់អ្នកប្រើប្រាស់ ទឹកនោះឡើយ ព្រោះកន្លែង បូម ខ្សាច់ និងទីតាំងប្រើប្រាស់ទឹក វាមានគម្លាតគ្នា ឆ្ងាយរាប់រយម៉ែត្រឯណោះ ដាច់ខាត មិនអាចបំពុលបរិស្ថាន ដូចការ ចោទ ប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនោះទេ ៕

2014_03_28d

Filed in: ខេត្តកំពត, ខេត្តកែប, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី Tags: