Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រជាពលរដ្ឋចំនួន០៣សង្កាត់ ក្នុងខណ្ឌដង្កោ ចូលរួមវេទិកាសាធារណៈ ដើម្បីស្វែងរកផលប្រយោជន៍រួម!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារទី០៧ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៣ រួមមាន ៖ សង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស នៃខណ្ឌដង្កោ បានចូលរួមវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ នៅសាលប្រជុំសាលាខណ្ឌដង្កោ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និង លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ ព្រមទាំងមានការចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំង លោក លោកស្រីក្នុងជួរក្រុមការងារ និងក្រុមប្រឹក្សាខណ្ឌ សរុបចំនួន ១៥១រូប ក្នុងនោះស្រី ២១រូប ។
តាមរយៈអង្គវេទិកា សមាជិកចូលរួមបានលើកសំណើជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់សរុបចំនួន ១៦សំណើ ៖
១- វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ចំនួន ០២សំណើ ។
២- វិស័យទឹកស្អាត ចំនួន ០២សំណើ ។
៣- វិស័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន ចំនួន ០៩សំណើ ។
៤- វិស័យកសិកម្ម ចំនួន ០១សំណើ ។
៥- វិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន ១សំណើ ។
៦- វិស័យអគ្គិសនី ចំនួន ០១សំណើ ។
ជាមួយគ្នានេះ ក្រុមការងារបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយតាមសំណើនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន៕

o

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ