Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ផ្ទុះស្សេខ្សែភ្លើង ឆេះរោងជាង មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា អស់ប្រាក់ជិត ២ លានដុល្លា ផ្ទុះស្សេខ្សែភ្លើង ឆេះរោងជាង មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា អស់ប្រាក់ជិត ២ លានដុល្លា

បាត់ដំបង ៖ រោងជាង បច្ចេកទេស កណ្តាល របស់មជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា CMAC ដោយមិន មាន ដេកចាំ យាម ត្រូវបានផ្ទុះស្សេខ្សែភ្លើង ឆេះពីបន្ទប់ជាន់លើ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើន គិតជាទឹកប្រាក់ សរុបអស់ប្រាក់ជិត ២ លាន ដុល្លា កាលពីវេលាម៉ោង ៦ និង ២០ ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ឋិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

លោក ព្រីង បញ្ញារិទ្ធ មេបញ្ជាការ កងឯកភាព កំចាត់ និងបោសសំអាតមីនទី ២ បាត់ដំបងបានអោយដឹងថា ករណីឆេះ រោង ជាង ដែលជាជំនួយពីប្រទេសជប៉ុន ដោយសារផ្ទុះស្សេខ្សែភ្លើងពីបន្ទប់ជាន់លើ ហើយពុំមានបុគ្គលិក ណាម្នាក់ស្នាក់នៅ ឬ ដេកយាមឡើយ ។ រោងជាង មានទំហំ ២០ ម៉ែត្រ គុណ ៥០ ម៉ែត្រ មានទំហំធំជាងមជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា CMAK ផ្សេងៗនៅក្នុងប្រទេសកម្ពុជា សាងសង់អំពីដែកប្រក់សង្ក័សី និងអប់ស្នោរបំពាក់កុំព្យូរទ័រ ម៉ាស៊ីនរាវមីន និងសម្ភារៈ បច្ចេកទេសទំនើប ជាច្រើនមុខទៀត មានការខូចខាតទាំងស្រុង និងមានរថយន្តម៉ាកអ៊ីស៊ុយៗ ចំនួន១គ្រឿង និងធន់តូចចំនួន ៣ គ្រឿង ។ ថ្លៃសម្ភារៈខូចខាតគិតទឹកប្រាក់ជាង ១ លានដុល្លា ឯថ្លៃរោងជាង គិតទឹកប្រាក់ជិត១លានដុល្លា សរុបទាំងអស់ជិត ២ លានដុល្លា ។

លោក ព្រីង បញ្ញារិទ្ធ មេបញ្ជាការបានបញ្ជាក់ថា ការខូចខាតនេះ គឺគិតតែសម្ភារៈ ដែលឃើញឆេះទាំងស្រុង រីឯសម្ភារៈផ្សេង ទៀត ឆេះដែរ មិនទាន់គិត ព្រោះដឹងប្រើប្រាស់បានឡើងវិញ ឬយ៉ាងណាទេ ហើយក៏បានអាចបូកសរុបទាំងអស់បានភ្លាមៗដែរ។

លោក គឺម ប៊ុនធឿន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះបានអោយដឹងថា កំលាំងនគរបាលពន្លត់អគ្គីភ័យ បាន ត្រៀមលក្ខណៈ២៤ម៉ោង សម្រាប់ជួយសង្គ្រោះពេលមានអគ្គីភ័យកើតឡើង ។ ហើយនៅព្រឹកនេះ រថយន្តអគ្គីភ័យបាន ជួយ​អន្តរាគមន៍ពន្លត់ចំនួន ៣ គ្រឿង ចំណាយទឹក៦ដឹកធ្វើការពន្លត់រោងជាងបច្ចេកទេស អស់រយៈពេល ៣ ម៉ោង កុំអោយឆេះ រាល ដាលដល់ឃ្លាំងផ្សេងៗ និងផ្ទះប្រជាពលរដ្ឋរស់ក្បែរមជ្ឈមណ្ឌលសកម្មភាព កំចាត់មីន កម្ពុជា CMAC នេះ ៕ ភារម្យ

2014_01_23a 2014_01_23a (1)

Filed in: ខេត្តបាត់ដំបង, ព័ត៌មានថ្មី