Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សិប្បកម្ម​កែច្នៃឈើ​ដែល​អះអាង​ថា​មាន​ច្បាប់​សិប្បកម្ម តែឈើ​ទិញ​ពី​ឈ្មួញយ៉ាង​អនាធិបតេយ្យ

ខេត្ត​ព្រះវិហារ ៖ សិប្បកម្ម​កែច្នៃឈើ​បើក​ជា​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ម្ចាស់​ឈ្មោះ វីស បាន​បើក​ធ្វើជា​យូរ​ឆ្នាំមក​ហើយ ដែល​មាន​ទីតាំងស្ថិត នៅភូមិ​ពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បាន បើកធ្វើយ៉ាងដុះស្លែ ដោយបានទិញឈើ ប្រភេទ បេង នាងនួន ធ្នង់និងឈើលេខ១ យ៉ាងអនាធិបតេយ្យ នាំ ចេញ ពីស្រុកឆែប ខេត្តព្រះវិហារ និងព្រៃព្រះរកា ដោយគ្មានខ្លាចកោតក្រែង សមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើ ឡើយ ។

នៅក្នុងខេត្តព្រះវិហារ សព្វថ្ងៃសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង រីឯអ្នកមានច្បាប់ភាគច្រើន បានទិញឈើអត់ច្បាប់ យ៉ាងអនាធិបតេយ្យ ដោយពុំការត្រួតពិនិត្យ ពីជំនាញរដ្ឋបាលព្រៃឈើទេ ហើយដឹកឈើចូលទាំងយប់ទាំងថ្ងៃ ដែលមានសកម្មភាពក្នុងការទិញឈើ ដឹកដាក់តាមសិប្បកម្មដឹកតាម រឺម៉កមូតូ ឡាន និងគោយន្តកន្ត្រៃ ដោយគ្មាន ការ បង្រ្កាបពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឡើយ ។ ជាពិសេសឈ្មួញទាំងអស់នោះ បានអះអាងថា ឈើទាំង នោះ ជារបស់មេព្រៃ ឬមន្ត្រីរាជការមួយចំនួន ដែលមានអំណាចនៅក្នុងខេត្ត ។

ពាក់ព័ន្ធបញ្ហានេះ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ មេត្តាចុះជួយ ត្រួត ពិនិត្យ ពី បញ្ហាសិប្បកម្មខាងលើ ដែលប្រមូលទិញឈើយ៉ាងអនាធិបតេយ្យដោយពុំមានការត្រួត ពិនិត្យបែបនេះឡើយ ៕

2014_03_28c (1)

Filed in: ខេត្តព្រះវិហារ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី