ខេត្តកំពង់ធំ : អ្នកដឹកទំនិញ និង ក្រុមឈ្មួញដឹកជញ្ជូនទំនិញ ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងឡានតាមដងផ្លូវជាតិលេខ៦ ចំណុចភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ បាននិយាយថា ភន ម៉ៅ រាប់ឡានយកលុយ យកភ្នែកថ្លឹងឡានឬគេហៅថាដោយរាប់ក្បាលឡានយកលុយ ឆៅៗ មិនបាច់ថ្លឹង?។
ពួកអ្នករកសុីបើកបរទាំងនោះនិយាយថាទោះបីពួកគាត់ជាអ្នករកសុីកាច់ចង្កូតឡានអោយថៅកែ តែគាត់ក៏ក៏អណិតផ្លូវ ចង់ថែរក្សាផ្លូវដែរ គ្រាន់តែការដាក់លើសចំណុះជារឿងថៅកែ និង ឈ្មួញម្ចាសទំនិញទេ ពួកគាត់មិនហ៊ានក្អកអោយគេដេញក្បាលពួកគាត់ចោលទេត្រូវការរស់តែមន្ត្រីជញ្ជីងថ្លឹងដែលមានតួនាទីថ្លឺង ការពារផ្លូវមិននឹកស្មានថាខ្វះឧត្តមគតិ ខ្វវិចារណញ្ញាណបែបនឹងសោះគួរអោយសោកស្តាយណាស់។ ពួកគាត់បន្ថថា លោកស៊ុនចាន់ថុល រដ្ឋមន្ត្ក្រីក្រសួងសាធារណការនិងដឹកជញ្ជូននិង
លោកសេង ឈួនប្រធានជញ្ញីងថ្លឹងទូទាំងប្រទេសបែរជាធ្វើធំដូចទីងមោងចាំចាបដែរបើកដៃលើកបន្តុប លោកភន ម៉ៅអោយទៅសំកុករាប់ក្បាលឡានយកលុយដាក់ហោប៉ៅបែប។ខ្ញុំក៏ហួសចិត្តដែរ ហើយផ្លូវនឹងខូចខាតកាន់តែធ្ងន់ធ្ងរមិនខានទេបើនៅតែបែបនេះ។
ប្រភពដដែលបន្តអោយដឹងថា÷ លោកប្រធានភន ម៉ៅនោះគឺដឹងតែលុយបើអ្នកដឹកតិចតួចមិនលើសសោះក៏មិនលើកលែងអោយគ្នាដែរ ត្រូវជូនលុយបាយដល់គាត់ទើបវិលកង់បាន បើផ្ទុកលើសទម្ងន់រាប់សឹបតោន អោយតែជាម៉ូយបង់លុយតាមផែនការគាត់កំណត់ថ្មី តាមប្រពៃណីដូចបានចរចាររួចអាចដឹកទាំងលើសបាន ពោលគឺបង់លុយតាមជញ្ជីងភ្នែកឬតាមឃើញឬតាមការបទMOUអសាធារណ:របស់លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងគឺចប់ ។ ភ្នែកជញ្ជីងដែលរាល់ការទិញ មកអោយអត់ប្រើអត់បញ្ហា ។
ពួកគាត់បន្ថែមថាបើម៉ូយរកសុីដឹករឹតតែមិនបាច់ខ្វល់រឿង ដឹកលើសចំណុះ ធ្វើតាមតែមាត់គាត់ទៅត្បិតគ្នាឯងទេ ។គេឆ្ងល់ថាប្រហែលគាត់គឹតទុកថា ចង់ផ្លូវអាលាយអាលត់អស់មិនបាច់ខ្វល់ទេរដ្ឋគេចេះធ្វើវិញហើយចឹងហើយមើលទៅ?។ ឯគាត់មិនខ្វល់មែនគ្រាន់តែដាក់ស្រោមសំបុត្រជូនមេៗក៏ចប់ដែរ?។
លោក ភន ម៉ៅ លោកសេង ឈួន និងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុល មិនអាចសុំអត្ថាធិប្បាយពន្យល់បានឡើយពីម្សិលមិញ៕