Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាលខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ​ នៅទីបញ្ជាការវរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៣០៣​ និងលេខ៦២១

មណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារ​ អញ្ជេីញចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ​ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣​ និងលេខ៦២១​ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣។ ដោយមានការអញ្ជើញចូលរួមពី​លោក លោកស្រី​ ឧត្តមសេនីយ៍ស្នងការរ​ លោកនាយការិយាល័យបុគ្គលិក នាយរងការិយាល័យផ្សព្វផ្សាយអប់រំ លោកមេបញ្ជា​ការ​ មេបញ្ជាការរង​ នាយ នាយរងផ្នែក​ នាយ-នាយរង​ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងមន្ត្រី នៃវរសេនាតូចនគរបាលព្រំដែន គោកលេខ ៣០៣​និងលេខ៦២១​ សរុបចំនួន​ ៧៧នាក់ ។

នៅក្នុងពិធីនោះដែរក៏មានពិធីប្រកាស​សេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការផ្ទេរភាកិច្ច តែងតាំងមុខតំណែង និងតម្លេីងឋានន្តរស័ក្តិ​ ជូនមន្រ្តីនគរបាលជាតិ នៃវរសេនាតូចនគរបាលព្រំដែនគោក លេខ៣០៣​ ដោយលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលវរសេនាតូចនគរបាលព្រំដែនគោកទាំងអស់ ជាពិសេសមន្រ្តីនគរបាលដែលទើបប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច​ និងទទួលខុសត្រូវលើចំណុចគោលដៅការងាររៀងៗខ្លួន ម្យ៉ាងវិញទៀតកងកម្លាំងត្រូវគោរពវិន័យលេខ០០៦អោយបានល្អប្រសើរបន្ថែមទៀត និងមានស្មារតីទទួុលខុសត្រូវការពារតាមតំបន់ព្រំដែនក្នុងមូលដ្ឋានរបស់ខ្លួុន ចុះល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន បង្គោលសីមាដែលបានបោះរួចជាប្រចាំ។

ជាកិច្ចបញ្ជប់ឯកឧត្តមឧត្តមសេនីយ៍ ស្នងការ បានឧបត្ថម្ភនូវ​ អង្ករចំនួន០២តោន, ប្រេងឆា០២កេះ, ទឹកត្រី០៤កេះ, ត្រីខ០១កេស, សាច់ប៉ាត់តេ​០១កេះ,​ ប៊ីចេង២០កញ្ជប់​ ដល់ទីបញ្ជាការវរសេនាតូចទាំងពីរផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី