>>
<<
ព័ត៌មានស៊ើបអង្កេត សំខាន់ៗ
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ ចំនួន៩វត្ត ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម
Posted by admin
on 28/06/2020
ខេត្តកំពង់ចាម ៖ នៅថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្ដីរាជការ ក្រោមឱវាទក្រសួងព័ត៌មាន បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៩វត្ត នៃឃុំល្វេ និងឃុំពាមប្រធ្នោះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ វត្តជីនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕
