នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខលោកស្រី អ៊ឹម ខេម ជំនួយការភូមិ និងជាសមាជិកគណកម្មការសាខា ភូមិដំណាក់សង្កែ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ។
អំណោយដែល ក្រុមការងារបាននាំយក ទៅជូនដល់ អ្នកជំងឺ រួមមាន៖
– ថវិកាសរុបចំនួន មួយលាន បួនសែន ប្រាំម៉ឺនរៀល (១,៤៥០,០០០៛) ក្នុងនោះមានថវិកាលោក រ័ត្ន ស៊្រាង ១លានរៀល, ថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល និង ថវិកាលោក អ៊ុយ សុន ៥ម៉ឺនរៀល – ភេសជ្ជៈចម្រុះចំនួន០៧ កេស, ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ,ទឹកដោះគោ ឆៅ០១ កេស៕