Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺជូនសាធារណជនពុំពិតដូចបណ្តាញសង្គមបានចុះផ្សាយនោះទេ…!

មណ្ឌលគិរី៖​ លោកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖ ចំពោះការចុះផ្សាយព័ត៌មានក្នុងម្ចាស់គណនីហ្វេសប៊ុក ដែលមាន​ឈ្មោះ Visal Prak បានចុះផ្សាយថា «ប័រ ធុរេន និងក្រូចផាសិននាំពីវៀតណាមមកខ្មែរតាមច្រកទ្វារទ្វេភាគីដាក់ដាំក៏គួរអោយព្រួយបារម្មណ៍ដែរ»​ នេះគឺជាការចុះផ្សាយព័ត៌មានមិនពិត ចុះបំភ្លៃគ្មានមូលដ្ឋានពិតប្រាកដច្បាស់​លាស់ និងមានចេតនា​បង្កាច់បង្ខូចកិត្តិយស សេចក្តីថ្លៃថ្នូរបស់កងកម្លាំង ស្ថាប័នមានសមត្ថកិច្ច, ស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរីយើងខ្ញុំ មិនអាចទទួលយក​បានទេ និងសូមបដិសេធទាំងស្រុង។

នៅក្នុងអំឡុងពេលមេរោគកូវីដ-១៩​(COVID-19) ​ចូលមកលុកលុយឆ្លងរាតត្បាតក្នុងប្រទេសកម្ពុជាកន្លងមក ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានធ្វើការប្រជុំផ្សព្វផ្សាយដល់កងកម្លាំងនគរបាល​នៃស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី​ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន​ ជាពិសេសកងកម្លាំងនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី​ ដែលជាប់ជាមួយប្រទេសវៀតណាម ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋវៀតណាមឆ្លងកាត់​ចេញចូលតាមព្រំដែននោះទេ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតមេរោគកូវីដ-១៩, ចំពោះការផ្លាស់ប្ដូរទំនិញ​ទៅ​វិញទៅមក ខាងកម្ពុជាបានយកមធ្យោបាយដូចជា ម៉ូតូ ទៅសាងទំនិញនៅចំណុចសូន្យ នៃព្រំដែន ដោយមិនអនុញ្ញាតឲ្យរថយន្តវៀតណាមចូលមកនោះទេ, ចំពោះទំនិញទាំងនោះមានដូចជា៖ បន្លែ ផ្លែឈើបន្តិចបន្តួច ដឹកជញ្ជូនជាលក្ខណៈប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនរវាងស្រុក និងស្រុក ដោយដឹកជញ្ជូនជាលក្ខណៈម៉ូតូ ពុំមានដឹកជញ្ជូនជាលក្ខណៈរថយន្តធំៗដូចដែលម្ចាស់គណនីហ្វេសប៊ុក​ Visal Prak បានធ្វើការចុះផ្សាយនោះទេ។ រាល់ទំនិញទាំងឡាយដែលចូលមកនោះ ខាងសមត្ថកិច្ចដែលឈរជើងនៅតាមច្រកទ្វារទ្វេភាគី បានធ្វើការត្រួតពិនិត្យរួចរាល់ហើយទើបបានអនុញ្ញាតឲ្យចូល។

ចំពោះរូបភាពនៅក្នុងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Visal Prak នោះ ដែលបានចុះផ្សាយថាមានការដឹកជញ្ជូនដូចជារថយន្តសាំយ៉ុងជាច្រើនគ្រឿងហូរហែរ គឺពុំធ្លាប់មាននោះទេ ចំណែកឯរូបភាពសមត្ថកិច្ចឈរជើងត្រួតពិនិត្យនោះ ពុំមែនជាសមត្ថកិច្ចឈរជើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីដាក់ដាំ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីយើងខ្ញុំនោះទេ។

ចំពោះការចុះផ្សាយខាងលើនេះ មានការចែករំលែកបន្ត(Share)គ្នា ដែលនាំឲ្យម្ចាស់គណនីហ្វេសប៊ុកដែលមាន​ឈ្មោះ Visal Prak និងសាធារណជនមានការភាន់ច្រឡំ។

ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមលើកទឹកចិត្តមហាជន ក្នុងករណីដែលមន្ត្រី នគរបាលបំពេញភារកិច្ចមានការខ្វះចន្លោះ ឬមានការគំរាមកំហែងដល់ប្រជាពលរដ្ឋ​ ឬសមត្ថកិច្ចផ្សេងៗ សូមរាយការណ៍ ឬដាក់ពាក្យបណ្តឹងមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដើម្បីចាត់ការអប់រំណែនាំ ឬដាក់វិន័យរដ្ឋបាលតាមទោសកំហុស​ និងអាចឈានដល់ការអនុវត្តច្បាប់។ ក្នុងនាមមន្ត្រីអនុវត្តច្បាប់នឹងខិតខំបម្រើប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព បញ្ញាស្មារតី និងសូមទទួលយកការរិះគន់ទាំងឡាយក្នុងន័យស្ថាបនា ។

អាស្រ័យដូចបានបំភ្លឺនិងបញ្ជាក់ជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ។

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី