Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ផ្សារ បាន លុង រៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងផ្សារ និង ក្រៅផ្សារ យ៉ាងល្អ ប្រសើរ ក្រោមការ ចង្អុលបង្ហាញពី លោក ជាម សូផាត

ខេត្តរតនគីរី ៖ លោក ជាម សូផាត បានមានប្រសាសន៍ឱ្យដឹងថា ផ្សារបានលុង ស្ថិត នៅក្នុងក្រុងបានលុង ខេត្ត រតនគីរី ហើយ លោកជាតំណាងឱ្យ លោក សា លាង ជា ប្រធានផ្សារ កន្លងមកក៏ដូចជា បច្ចុប្បន្នផ្សារ បានរៀបចំ កម្លាំង សន្តិសុខ ចំនួន ៨ នាក់ ទៅ ១០ នាក់ សម្រាប់ពិនិត្យមើល និងថែរក្សា ការពារនូវ សន្តិសុខ សណ្តាប់ធ្នាប់ ទាំងក្នុងផ្សារ និង ក្រៅផ្សារ ។ ចំណុចសំខាន់ គឺពិនិត្យ មើលអាជីវករ លក់ដូរចល័ត នៅខាងក្រៅផ្សារ ឱ្យមាន របៀបរៀបរយ មិនឱ្យប៉ះ ពាល់ ផ្លូវអ្នកចេញ-ចូល និងរៀបចំ កន្លែង ចតកង់ ម៉ូតូ ឡាន ឱ្យមានសណ្តាប់ ធ្នាប់ល្អ ។

លោក ជាម សូផាត ជាតំណាងផ្សារបាន បន្តថា នៅក្នុងផ្សារ មានកម្លាំង សន្តិសុខ ពី ២ ទៅ ៣ នាក់ សម្រាប់ដើរ ចល័ត ពិនិត្យសភាពការណ៍ទូទៅក្នុង ផ្សារដូចជា ទុស្សេ ខ្សែភ្លើង, គ្រោះថ្នាក់អគ្គីភ័យ ដោយចៃដន្យ និងឃ្លាំមើល ក្រែងមាន សកម្មភាព ចោរលួច, ចោរប្លន់ ឬជនទុច្ចរិត បង្កអុកឡុក ក្នុងផ្សារ ជាប្រចាំ ។ នៅពេលយប់ផ្សារ បាន ពង្រាយកម្លាំង យាមកាមជុំវិញផ្សារ ដើម្បីការពារ គ្រប់បញ្ហា ដែលកើតមានឡើង ។ ពេលល្ងាច និងព្រឹកឡើង នៅពេលដែល អាជីវករយើង សំរាកលក់ដូរ ត្រឡប់ទៅផ្ទះវិញ និងត្រឡប់មកលក់ដូរវិញ កម្លាំង សន្តិសុខ យើង តែងតែ បានយកចិត្តទុកដាក់ ចាក់សោរទ្វារផ្សារ ដើម្បីឱ្យបងប្អូន អាជីវករយើងបានចូលលក់ ដូរជារៀងរាល់ថ្ងៃ ។

លោក ជាម សូផាត ក៏បានបញ្ជាក់បន្ថែមទៀតថា កន្លងមក ក៏មានជនទុច្ចរិត ខ្លះៗបាន ចូលក្លែងបន្លំយក ប្រាក់ ដូរ មាស ឬលួចឆក់ ខោ-អាវជាដើម…។ ល។ តែត្រូវបានកម្លាំងសន្តិសុខរបស់យើងបានបង្ក្រាប និងចាប់បាន រួចប្រគល់ឱ្យទៅ សមត្ថកិច្ចមូលដ្ឋានចាត់ការតាមផ្លូវច្បាប់ ។

និយាយរួមមកកម្លាំងសន្តិសុខផ្សារយើង តែងតែបានយកចិត្តទុកដាក់ ក្នុងការ ថែរក្សាការពារ នូវសន្តិសុខ សណ្តាប់ ធ្នាប់ ជូនអាជីវករទាំងក្នុងផ្សារ និងក្រៅផ្សារ ជា បន្តបន្ទាប់ ។ ហើយក៏រក្សាបាននូវសាមគ្គីភាព ឯកភាពគ្នា ពុំមាន បញ្ហា អ្វីជាដុំ កើត ឡើងនោះទេ មានបញ្ហាខ្លះៗក្រុមការងារ សន្តិសុខរបស់យើងបានដោះ ស្រាយ និង សម្រប សម្រួលបានទាន់ពេលវេលា ។

តំណាងផ្សារ និងអាជីវករក្នុងផ្សារបានលុងទាំងអស់ ក៏សូមថ្លែង អំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ដែលការសាងសង់ផ្សារកន្លងមក មានបញ្ហាវិវាទដីធ្លីខាង មុខ ផ្សារ បានលុង តែ សម្តេចតេជោ បានជួយសម្រួល នូវវិវាទទាំង សងខាងឱ្យបាន ដីធំទូលាយ ដើម្បី បម្រើដល់ សំណូមពរអាជីវករ មានកន្លែងលក់ដូរ បាន សមរម្យរហូតមកដល់ពេល បច្ចុប្បន្ននេះ ៕

2014_03_19kkk 2014_03_19kkk (1)

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី