ខេត្តរតនគិរី ៖ ទោះបីរាជរដ្ឋាភិបាល ចេញបទ បញ្ជារលេខ ០១ និង ០២ ឲ្យអនុវត្តន៍ ទូទាំង ប្រទេស ជាពិសេស នោះ សំបូរទៅ ដោយធនធានធម្មជាតិ នៅតាម បណ្តោយព្រំប្រទល់ កម្ពុជា ថៃ និងកម្ពុជា វៀតណាម ឡាវ ជាក់ ស្តែង នេះ ខេត្តរមនគិរីមានពួកឈ្មួញ ជាជនខិលខូចមួយចំនួន បានឃុបឃិតគ្នា ជាមួយអាជ្ញាធរមាន សមត្ថកិច្ច ព្រម ទាំងមន្រ្តីជំនាញ គ្រប់ស្ថាប័នឲ្យពួកឈ្មួញទាំងនោះ កាប់ទន្រ្ទាន ឈូសឆាយដីព្រៃ ជាដីព្រៃស្រោង ព្រៃ បំរុងទុករបស់រដ្ឋ យ៉ាងអនាធិបតេយ្យ រាប់សិបហិកតា ស្ថិតនៅត្រង់ព្រៃ សហគមន៍ភូមិស៊ុស រហូត ដល់ភូមិដធំ ឃុំ យ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយពួក ឈ្មួញ និងអ្នកមានអំណាចមួយ ចំនួនប្រើ រូបភាព ជួលប្រជា ពល រដ្ឋក្រីក្រ ក្នុង១ហិកតា ១ លានរៀល ប្រើសុទ្ធតែរណា ត្រង់ស៉ឺន័រ និងគ្រឿងចក្រ ឈូសឆាយ ក្នុង១ហិកតាពី ៥០០ ដុល្លារទៅ ៧០០ ដុល្លារ ។
ពាក់ព័ន្ធជុំវិញបញ្ហាខាងនេះ មជ្ឈដ្ឋានទូទៅជាពិសេស នោះ ប្រជាពលរដ្ឋបានសំណូមពរ ទៅអាជ្ញាធរគ្រប់ លំដាប់ ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយរកវិធានការ និងរកពេលវេលាសមគួរ ចាត់តាំងមន្រ្តីជំនាញចុះពិនិត្យមើលផង បើ ពុំដូច្នេះទេ ច្បាស់ជាវិនាស ហិនហោច អស់នៅពេលខាងមុខ ដ៏ខ្លីជាក់ជាមិនខានឡើយ ៕