Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញប្រគល់ផ្ទះ១ខ្នងដែលជាអំណោយកាកបាទក្រហមកម្ពុជាជូនលោកយាយគ្មានទីពឹងម្នាក់នៅស្រុកកែវសីម៉ា

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបានប្រគល់ផ្ទះ ១ខ្នង ទំហំ៤.៣០ម៉ែត្រ គុណ៦.៣០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ចាំងឈើ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនលោកយាយ ជនចាស់ជរាគ្មានទីពឹងម្នាក់ ឈ្មោះ ហង្ស ឆៃលី អាយុ ៧៨ឆ្នាំ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល ទីណាមានទុក្ខលំបាក់ ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង លោកយាយចាស់ជរាគ្មានទីពឹងម្នាក់ រស់នៅអាស្រ័យលើផ្ទះគេ និងមានជីវភាពក្រីក្រនាពេលនេះ ទទួលបានផ្ទះ ១ខ្នង ទំហំ៤.៣០ម៉ែត្រ គុណ ៦.៣០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ចាំងឈើ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន។ ក្រៅពីនោះ ក៏មានសម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួន ឃីប១កញ្ចប់ អង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ២០ម៉ឺនរៀល ដោយឡែក លោកវរសេនីយ៍ទោ គង់ ហៀង នាយរងការិយាល័យភស្តុភា តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានផ្តល់ជូនដីលំដ្ឋានជូនលោកយាយ ដែលមានទំហំ ១០ម៉ែត្រ គុណ ២៦ម៉ែត្រផងដែរ។

ឯកឧត្តម បានណែនាំដល់លោកយាយ រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋានឱ្យបានស្អាត និងថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗ ដើម្បីឱ្យជីវភាពកាន់តែល្អប្រសើរឡើង។

លោកយាយ ឈ្មោះ ហង្ស ឆៃលី បានថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់គិតគូរ និងដោះស្រាយការលំបាក់ជូនលោកយាយ ឱ្យរស់នៅមានលក្ខណៈសមរម្យ។ លោកយាយ ក៏សូមជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្រុមការងារកាកបាទ ក្រហមកម្ពុជា សូមឱ្យមានសុខភាពល្អ និងបន្តការងារមនុស្សធម៌ឱ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទ ក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគេនជូនដល់ព្រះសង្ឃគង់នៅវត្តខេមរាពញ្ញ៉ារាម ដែលជាវត្តទើបតែបង្កើតថ្មីផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី