ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋចំនួន ៣ភូមិមានភូមិជោគជ័យ ភូមិសំបូរ និងភូមិក្រឡោត ស្ថិត នៅឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ ២០១៤ វេលាម៉ោង ១០ ព្រឹក បាននាំគ្នារាប់រយនាក់ មកតវ៉ា ខណៈដែល ក្រុម ហ៊ុន រុយហ្វេងបានរំលោភយកដី ដែលពួកគាត់បានបង្កបង្កើនផល ជារៀង រាល់ឆ្នាំ ដែលមានដំណាំផ្សេងៗ ដូចជាស្រូវ ដំឡូង អំពៅ ។ល។
បើតាមសំដីប្រជាពលរដ្ឋបានឲ្យអ្នកយកព័ត៌មានយើងដឹងថា រយៈ ពេល ប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនរុយហ្វេង បានយក គ្រឿងចក្រ ដោយគ្មានច្បាប់មក ឈូសឆាយដីរបស់ពួកគាត់ដោយពុំមានការកោះប្រជុំ ឬផ្តល់សេចក្តីជូន ដំណឹង តាម រយៈមេភូមិ មេឃុំជាមុនទេ ហើយក៏មិនគិតពីផលប៉ះពាល់អ្វីដែរ គឺគេបានឈូសឆាយ រំលោភយកដីពួក យើង ខ្ញុំ ទាំងកំរោល តើឲ្យយើងខ្ញុំជាប្រជាពលរដ្ឋស្លូត ត្រង់រស់នៅសង្ឃឹមលើអ្វី បើសង្ឃឹម លើអាជា្ញធរដែនដី ដែលជា ម៉ែឪរបស់ប្រជាពលរដ្ឋ គាត់បែរជាមិនទទួលខុសត្រូវ ហើយថែមទាំងទៅគាំទ្រខាងក្រុមហ៊ុនទៀត ប្រ ហែល ជាពួក គាត់បានទទួលផលប្រយោជន៍ពីក្រុមហ៊ុនអស់ទៅហើយក៏មិនដឹង ។
នៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៤ នេះគេសង្កេតឃើញមានវត្តមានរបស់លោក ចាន់ ខុម មេប៉ុស្តិ៍នគរបាល សង្កែ ១ និងលោកហេង ភួន មេឃុំម្លូរព្រៃពីរ ។នៅពេលក្រុមអ្នកយកព័ត៌មាន ព្រមទាំងប្រធានអង្គការ អាដហុក ប្រចាំ ខេត្ត ព្រះវិហារ គឺលោក ឡោ ចាន់ សាក សួរទៅលោកមេឃុំអំពីផលប៉ះពាល់ ដែលក្រុមហ៊ុនរុយហ្វេង បានធ្វើ សកម្ម ភាពឈូសឆាយរំលោភយកដីប្រជាពលរដ្ឋ ពួកគាត់ដែល ជាមេប៉ុស្តិ៍ និងលោកមេឃុំបានឆ្លើយ ដោះ សារ ជំនួសក្រុមហ៊ុនតែប៉ុណ្ណោះ ព្រមទាំងបាននិយាយថា ក្រុមហ៊ុននេះ ទើបតែ ទទួលបាន អនុញ្ញាត ឲ្យចុះសិក្សាពីផល ប៉ះពាល់ទេ មិនទាន់ទទួលបានអាជ្ញាប័ណ្ណក្នុងការឈូសឆាយសំអាតដីធ្លីឡើយ ផ្ទុយទៅវិញ បែរជា អាជ្ញា ធរបាន ឃុបឃិតជាមួយក្រុមហ៊ុនដោយឲ្យក្រុមហ៊ុនមកឈូសឆាយ និងរំលោភយកដី របស់ប្រជាពលរដ្ឋទាំងបំពានច្បាប់ ។ ដូច្នេះ ពួកគាត់ទាំងអស់គ្នា សង្ឃឹមលើលោកនាយករដ្ឋមន្រ្តីមេត្តា ផ្តល់យុត្តិធម៌ឲ្យពួកគាត់បាន ដីធ្លីមកបង្កបង្កើន ផលវិញផង ៕