Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រំទណ្ឌនិងនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត​ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក​ ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នា​ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី​ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ​សកម្មភាពឆ្នាំ២០២០​ ដើម្បីពង្រឹងការងារ​នគរបាល​ព្រហ្មទណ្ឌ​ និងគរបាលបច្ចេកទេសវិទ្យាសាស្រ្ត​ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក អុិន ប៉ូរា អគ្គស្នងការរង​ ទទួលផែន​នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ ជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​ លោកឧត្តមសេនីយ៍​ ប្រតិភូអមដំណេីរ​ លោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី​ លោកឧត្តមសេនីយ៍ទោ យិន​ ចំណាន ស្នងការនគរបាលខេត្តរតនគិរី​,​ លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ នាយ​ នាយរងការិយាល័យនគរបាល​ព្រហ្មទណ្ឌកំរិតស្រាល​ កំរិតធ្ងន់​ នាយ​ នាយរងការិយាល័យនគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ ទាំងបួនខេត្ត​ (ខេត្តមណ្ឌលគិរី​ រតនគិរី​ ក្រចេះ​ និងខេត្តស្ទឹងត្រែង)​ ព្រមទាំងលោកអធិការ​ អធិការរងទទួលការងារព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីផងដែរ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅមានរយៈពេល​០២ថ្ងៃ​ (ថ្ងៃទី១១-១២​ ខែមិថុនា​ ឆ្នាំ២០២០)​ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី