Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិកា និងស្រ្តីម៉េម៉ាយ ចំនួន៦៨គ្រួសារ

ខេត្តមណ្ឌលគិរី :នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ផ្តល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិកា និងស្រ្តីម៉េម៉ាយ ចំនួន៦៨គ្រួសារ នៅឃុំសុខសាន្ត និងឃុំអរបួនលើ ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អំណោយដែលផ្តល់ជូននាពេលនោះក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម ត្រីខចំនួន ១យួរ អាវយឺតចំនួន ១ សាប៊ូលាងដៃចំនួន ១ដុំ និងម៉ាសមួយចំនួន។ ដោយឡែក ជនពិការចំនួន ០៣នាក់ ក្នុងមួយម្នាក់ៗ ទទួលបានកង់រទេះរុញ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី