Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តជំរុញទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩លើកទី២

ខេត្តមណ្ឌលគិរី: នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត នៅសាលាប្រជុំអាគារA របស់រដ្ឋបាលខេត្តមណ្ឌលគិរី ។

ក្នុងឱកាសដែលប្រតិភូអញ្ជើញចុះបំពេញបេសកកម្មទស្សនកិច្ចសិក្សាស្វែងយល់ពីការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅខេត្តមណ្ឌលគិរី និងជំរុញទប់ស្កាត់ការចម្លងលើកទី២ ព្រមទាំងពិភាក្សាការងារលើកកម្ពស់ការផ្តល់សេវាសុខាភិបាលឲ្យបានដល់ពលរដ្ឋនៅទីជនបទទទួលបានសេវាសាធារណៈរបស់រដ្ឋ និងការបង្ការជំងឺគ្រុនឈាម និងគ្រុនចាញ់នៅក្នុងខេត្ត។

ជោគជ័យក្នុងការងារទប់ស្កាត់កូវីដ-១៩កន្លងមក ដោយសារយើងមានថ្នាក់ដឹកនាំល្អប្រកបដោយយុទ្ធសាស្ត្រ ដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ឆ្លើយតបទៅនឹងស្ថានភាព។ ទន្ទឹមនឹងនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់។

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី