បាត់ដំបង ៖ បុរស ៣ នាក់ក្នុងចំណោមគ្នា ៦ នាក់ក្រុមចោរលួចទិញផលចោរកម្ម និងម៉ូតូ ១២ គ្រឿងត្រូវ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តសហការជាមួយ អាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាប និង ឃាត់ ខ្លួនបន្តបន្ទាប់ កាលពីម៉ោង ២ និង ៣០ នាទី ដល់ម៉ោង ៥ រសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ភូមិព្រែកឆ្តោរ ឃុំពាមឯកស្រុកឯកភ្នំ ខេត្តបាត់ដំបង។ហើយបុរសសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកសាង សំណុំ រឿង បញ្ជូន ទៅតុលាការ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី ។
លោក មៀន ឡាយ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថាបុរសសង្ស័យ ដែលសមត្ថកិច្ច ឃាត់ ខ្លួន មានទី១ ឈ្មោះ រួម អ៊ុយ អាយុ ២៥ ឆ្នាំ ជាជាងជួសជុលរស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯកស្រុកឯកភ្នំ ។ ទី ២ ឈ្មោះ ហឿប ធឿត អាយុ ២០ ឆ្នាំ ជាជាងជួសជុល រស់នៅភូមិគងទុំ ឃុំពាមឯកស្រុកឯកភ្នំ ។ ទាំង ២ នាក់ឃាត់ នៅវេលាម៉ោង ២ និង ៣០ នាទីនៅផ្ទះ ។ ទី ៣ ឈ្មោះ ម៉ក់ ម៉េងហុង អាយុ ៣៥ ឆ្នាំជាអ្នកប្រមូលទិញ (រូបពុកមាត់ សាម៉ូម) មានទីលំនៅភូមិសួរអី ឃុំពាមឯកស្រុកឯកភ្នំ ។ វត្ថុតាង ដែលដកហូតបានមានម៉ូតូចំនួន ១២ គ្រឿង ដែល ពួកគេ លួចបាននិងខ្លះទៀតទទួលទិញផលចោរកម្ម ហើយបានយកមកលាក់ទុក និងធ្វើការ ដោះដូរគ្រឿងបន្លាស់ និងស្លាកលេខនៅក្នុងដីឡូតិ៍១កន្លែង។
ក្រុមសង្ស័យបានសារភាពថា ពួកខ្លួនបានធ្វើការងារនេះ រយៈពេល ១ ឆ្នាំកន្លងមក ហើយដោយមានគ្នា ៦ នាក់ ក្នុង នោះមានមេខ្លោងធំ ជាងឈ្មោះ ម៉ក់ ម៉េងហុង ជាអ្នកលួចយកពីទីផ្សេងៗ មកស្តុកទុកក្នុងខ្លាំង ។ លោកប្រធាន ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលបានបញ្ជាក់ថា ជនសង្ស័យទាំង ៣ នាក់និងវត្ថតាងម៉ូតូចំនួន ១២ គ្រឿងសមត្ថ កិច្ច ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាកានាថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ។ ចំពោះបក្ខពួក បុរសសង្ស័យ ៣ នាក់ទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទា ទោស តាមច្បាប់ ៕
ភារម្យ