ខេត្តកំពង់ស្ពឺ: ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត លោក អៀ ពិសិដ្ឋ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំ
មន្ត្រីរាជការនៃមន្ទីរទាំងអស់បាននាំយក គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់មួយចំនួន រួមមាន អង្ករ ២ បាវ តង់២ ភួយ១ មុង១ ក្រមា២ សារុង ៥ កន្ទេល១ មី ២កេស ប្រេងឆា១ដប ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១ យួរ មី ២ កេស ត្រីខ ២ យួរ ប៊ីចេង១ គីឡូ អំបិល ៤គីឡូ ស្ករស ៤គីឡូ រួមជាមួយថវិកាចំនួន ៣ ៣៥០ ០០០រៀល ចុះសួរសុខទុក្ខលោកស្រី ញ៉ក់ ស៊ីវន អតីតមន្ត្រីនៃមន្ទីរធនធានទឹកចូលនិវត្តន៍ឆ្នាំ២០០២ ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះទាំងស្រុង កាលវេលាម៉ោង ៦:៣០នាទី ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕