Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ បានអញ្ជេីញចុះត្រួតពិនិត្យកងកម្លាំងនគរបាលចរាចរណ៍​ និងកម្លាំងអន្តរាគមន៍​ខេត្ត កំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍លើដងផ្លូវ​ជាតិ៧៦A

មណ្ឌលគីរី៖​ នារសៀលថ្ងៃអាទិត្យ​ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ និងសហការី​ បានអញ្ជេីញចុះត្រួតពិនិត្យកងកម្លាំងនគរបាលចរាចរណ៍​ និងកម្លាំងអន្តរាគមន៍​ខេត្ត ដែលកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍លើដងផ្លូវ​ជាតិ៧៦A នៅចំណុចគោលដៅស្រុកកែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។

ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ស្នងការ បានធ្វើការណែនាំ​ដល់កងកម្លាំងទាំងអស់ដែលកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមគោលដៅ​ ត្រូវយកចិត្តទុកដាក់​ និងម៉ឺងម៉ាត់ក្នុងការងារ​ ជាពិសេសចំពោះអ្នកប្រេីប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍​ ត្រូវធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់កំណត់​ និងត្រូវមានចិត្តអត់ធ្មត់​ មានក្រមសីលធម៌ល្អចំពោះប្រជាពលរដ្ឋ។​ មិនឲ្យធ្វើការត្រួតពិនិត្យចំពោះរថយន្តដែលកំពុងបើកបរមិនបានល្មើសនឹងច្បាប់ទាំងអស់​ ដោយអនុវត្តទៅតាមគោលការណ៍​ និងសេចក្តីណែនាំរបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី