Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បាន ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវគ្គបំប៉នជំនាញការកសាងផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូងនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បាន ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវគ្គបំប៉នជំនាញការកសាងផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រនគរបាលជាតិ រយៈពេល​០៥ឆ្នាំ(២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាជំនួយ និងមានមូលដ្ឋានក្នុងការកសាងផែនការសកម្មភាពប្រចាំឆ្នាំតាមបណ្តាអង្គភាព ក៏ដូចជាការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្ត, ដែលពិធីនេះប្រព្រឹត្តទៅនៅ សាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្ត មានរយៈពេលពេញមួយថ្ងៃ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលក្រុងស្រុកទាំងប្រាំ និងលោកមេបញ្ជាការ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ សរុបអ្នកចូលរួមចំនួន ៦៥នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ បើកវគ្គផ្សព្វផ្សាយការកសាងផែនការសកម្មភាព របស់ស្នងការដ្ឋាននគរបាលខេត្ត និងបានផ្តាំផ្ញើដល់ អស់លោក លោកស្រី ជាស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុកទាំងប្រាំ និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ត្រូវយកចិត្តទុកដាក់ស្តាប់តាមកាពន្យល់ណែនាំរបស់គ្រូឧទ្ទេស ដើម្បីមានមូលដ្ឋានក្នុងការកសាងផែនការសកម្មភាព និងអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត​ ស្របតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ ដែលបានដាក់ចេញ។

បន្ទាប់ពីបានបើកវគ្គពិភាក្សាផ្លាស់ប្តូរផែនការ សកម្មភាពអស់រយៈពេលពេញ០១ថ្ងៃមក លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំបន្ថែម និងបានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុងស្រុកទាំងប្រាំ និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ត្រូវយកផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្ត ដែលបានធ្វើរួចកន្លងមក ទៅធ្វើការកែសម្រួលចណុចខ្វះខាត​ និងអនុវត្តអោយចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីយកមកធ្វើការបូកសរុបចេញជាផែនការសកម្មភាពរួមរបស់ស្នងការដ្ឋាននគរបាលខេត្ត ផ្ញើជូនអគ្គស្នងការដ្ឋាននគរបាលជាតិអោយបានទាន់ពេលវេលា។
ពិធីបិទវគ្គបញ្ចប់នៅវេលាម៉ោង៤:០០នាទីល្ងាច ថ្ងៃដដែល​ ប្រកបដោយបរិយាកាសរីករាយ​ និងស្និទ្ធស្នាលបំផុត៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី