ខេត្តមណ្ឌលគិរី៖ នៅស្នងការរដ្ឋាននគរបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានផ្តល់ជូននូវភេសជ្ជៈ G.PARK ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ នាយ នាយរងផ្នែក និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃពុធ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំអោយកងកម្លាំងទាំងអស់ បង្កើនការយកចិត្តទុកដាក់ទៅលើការអនុវត្តន៍ការងារជំនាញ តាមតួនាទី ភារកិច្ចរបស់ខ្លួន និងត្រូវពង្រឹងលើការងារវេនប្រចាំបញ្ជា២៤/២៤ម៉ោង និងមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អក្នុងអង្គភាពតែមួយ។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ ក៏បានផ្តល់ជូនភេជ្ជៈដល់មន្ត្រីនគរបាលទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ផងដែរ៕