Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមដាំកូនក្ងោកចំនួន ១០០ដើម នៅបរិវេណភ្នំដោះក្រមុំ ដើម្បីកែលំអរសោភ័ណភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖  នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមដាំកូនក្ងោកចំនួន ១០០ដើមនៅលើបរិវេណភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីកែលំអសោភ័ណភាពនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការដាំកូនក្ងោកនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ដើម្បីធ្វើយ៉ាងណា កែលំអសោភ័ណភាពឱ្យកាន់តែមានភាពទាក់ទាញ និងកាន់តែមានភាពស្រស់បំព្រងថែមទៀត។ ឯកឧត្តម បញ្ជាក់ថា ភ្នំដោះក្រមុំ គឺជាភ្នំប្រវត្តិសាស្រ្ត សម្រាប់ខេត្តមណ្ឌលគិរី ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកំសាន្តនៅលើភ្នំ ដើម្បីស្រប់យកខ្យល់អាកាសបរិសុទ្ធ ហើយក៏ជាកន្លែងដ៏ស័ក្កិសិទ្ធ សម្រាប់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿ តែងតែគោរពបូជា និងបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជាពិសេស បារមីលោកតាស្រុះ យាយផ្លុំ ភ្នំដោះក្រមុំ សុំសេចក្តីសុខសេចក្តីចម្រើនផងដែរ។ ឯកឧត្តម បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មការមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ នឹងខិតខំកែលំអរ នៅជុំវិញបរិវេណភ្នំដោះក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី និងចូលរួមថែរក្សាការពារបរិស្ថាននៅជុំវិញភ្នំដោះក្រមុំ ដូចជា ការដាំដុះដើមស្រស់ ដើមក្ងោក និងដាំកូនឈើមួយចំនួនបន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ នៅបរិវេណភ្នំដោះក្រមុំនេះ ដែលជាកន្លែងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងជាកន្លែងគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស បងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមានតាំងពីដើម រហូតមកដល់ពេលនេះ ហើយយើងនឹងខិតខំបន្តថែរក្សាភ្នំដោះក្រមុំនេះ ឱ្យបានគង់វង្សទុកសម្រាបកូនចៅជំនាន់ក្រោយៗទៀត។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏ដូចជាក្រសួង ត្រូវរៀបចំឱ្យទៅជាកន្លែងមជ្ឈមណ្ឌលវប្បធម៌ ក្នុងការរៀបចំផែនការជាជំហ៊ានៗ ដើម្បីធ្វើយ៉ាងណា កែលំអរស្ថានភាពនៅតំបន់នេះ ឱ្យកាន់រីកចម្រើន និងអាចទាក់ទាញពីភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី